ស្រលាញ់ជីវីតអ្នក សូមកុំប្រើប្រាស់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៧ ខែធ្នូ៖ បង្ក្រាប៣៥ករណី ឃាត់ខ្លួន២២នាក់
27-12-2019 18:04
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៥ករណី ក្នុងនោះករណីប្រើប្រាស់១៦ករណី និងជួញដូរ១៩ករណី ឃាត់ខ្លួនជនសង្ស័យ៦២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,៥១៤ករណី ឃាត់មនុស្ស១៩,៩៤៩នាក់ (ស្រី១,៣២០នាក់) ក្នុងនោះមានជនបរទេស៤០១នាក់ (ស្រី៦៤នាក់)៕