(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលជាវេលាដ៏ល្អ នឹងត្រូវបានកំណត់ប្រារព្ធធ្វើពិធីក្រុងពាលី បើកការសាងសង់សួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះ កងរាជអាវុធហត្ថ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក បា្រក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងនោះក៏មានការចូលរួមពី នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យព្រមទាំងនាយ នាយរងកងអន្តរាគមន៍ និងតាមបណ្តាការិយាល័យចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត៕