Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល សម្រេចដាក់បញ្ចូល ការចូលទស្សនាប្រាសាទបេងមាលា ចូលក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ (Video inside)

27-12-2019 13:56

(សៀមរាប)៖ រាជរដ្ឋាភិបាល បានសម្រេចដាក់បញ្ចូលការចូលរទស្សនាប្រាសាទបេងមាលា ចូលក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ នេះបើចេញសេចក្ដី ជូនដំណឹង របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងសេចក្ដីជូនដំណឹង របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រួល និងលើកកម្ពស់សេវាទេសចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា, ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចដាក់បញ្ចូល ការចូលរទស្សនាប្រាសាទបេងមាលា ចូលក្នុងកញ្ចប់រួម ជាមួយបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ»

គ្រឹះស្ថានអង្គរ បានបន្ថែមទៀតថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរបរទេសទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តតាមកាលបរិច្ឆេទ ដូចបានជម្រាបជូនខាងលើ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់គ្រឹះស្ថានអង្គរ៖