(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតរបស់កាកបាទក្រហមកម្ពុជា មានខ្លឹមសារថា «នាទិវាដ៏នក្ខត្តឫក្សថ្លៃថ្លា ពោរពេញដោយក្ដីរីករាយអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ដែលនឹងឈានចូលមកដល់នេះ យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មាធិការកណ្ដាល និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមលំឱនកាយគោរពជូនពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាឈ្លាសវៃ មានអាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាពរឹងមាំ ស្ថិរភាព វឌ្ឍនភាព សម្បូរសប្បាយរុងរឿង ជារៀងដរាបតទៅ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវការកោតស្ញប់ស្ញែងដោយទឹកចិត្តស្វាមីភក្តិ និងកតញ្ញុតាធម៌ដ៏ស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅជាទីបំផុត ប្រកបដោយមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែង ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីដ៏ប៉ិនប្រសប់បំផុត និងបទពិសោធន៍ប្រកបដោយទេពកោសល្យគតិបណ្ឌិតល្អផូរផង់ វីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមោះមុតចំពោះមគ្គុទ្ទេសក៍ភាព របស់ សម្តេចតេជោ ដែលមានគំនិតផ្តួចផ្តើម និងបានដឹកនាំការអនុវត្តនយោបាយឈ្នះ ឈ្នះ ដឹកនាំមាតុភូមិកម្ពុជារក្សាបាននូវសុខសន្តិភាពពេញបរិបូរ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ទទួលបានជោគជ័យធំធេងដ៏ត្រចះត្រចង់ជាបន្តបន្ទាប់នៅគ្រប់ដំណាក់កាល ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍ អភិបាលកិច្ចល្អ ជាស្នូលរឹងមាំដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្តេចតេជោ បាននិងកំពុងឧបត្ថម្ភគាំទ្រកាកបាទក្រហមកម្ពុជាឲ្យក្លាយជាសមាគមជាតិមួយមានដំណើរការល្អ មានកិត្តិនាម កិត្តិសព្ទទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

ក្នុងឱកាសដ៏សិរីសួស្តី យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះត្រៃរ័ត្នតេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរជាងរយវស្សា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖