(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានធ្វេីការបង្ហាញមុខជនសង្ស័យចំនួន ៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីវាយសម្លាប់បុរសម្នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ យកព័ត៌មាន Fresh News ដឹងថា ក្រោយពីកេីតមានករណីជនសង្ស័យមួយក្រុម បានធ្វេីសកម្មភាពដេញវាយគ្នា រហូតដល់មានបុរសម្នាក់ស្លាប់បាត់បង់ជីវិតនោះ ។ កម្លាំងសមត្ថកិច្ចយេីង បានបេីកការស្រាវជ្រាវយកចិត្តទុកដាក់ជាខ្លាំង ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចយេីង បានសហការជាមួយកម្លាំងសមត្ថកិច្ចកោសល្យវិច័យ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានធ្វេីការស្រាវជ្រាវយកចិត្តទុកដាក់ ក្នុងការបង្ក្រាបជនល្មេីស ដែលធ្វេីសកម្មភាពវាយសម្លាប់ជនរងគ្រោះរហូតដល់ស្លាប់។

លោក ហួរ ម៉េងវ៉ាង បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយេីងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ជាបន្តបន្ទាប់ ក្នុងនោះរួមមានៈ ទី១-ឈ្មោះ សួន សារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ, ទី២-ឈ្មោះ ប៉ែន សំអាត ភេទប្រុស អាយុ ២៣ឆ្នាំ, ទី៣-ឈ្មោះ ឆន គឹមថុង ភេទប្រុស អាយុ ២៧ឆ្នាំ , ទី៤-ឈ្មោះ គង់ ឈិនលី ភេទប្រុស អាយុ ឆ្នាំ, ទី៥-ឈ្មោះ លាភ សុខរាជ ភេទប្រុស អាយុ ១៨ឆ្នាំ , ទី៦-ឈ្មោះ សូ ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ , ទី៧-ឈ្មោះ មិ ម៉េងហុង ភេទប្រុស អាយុ ១៨ឆ្នាំ និងទី៨-ឈ្មោះ ហង់ សុខេន ហៅភ្លើង ភេទប្រុស អាយុ ២៧ឆ្នាំ ដោយក្នុងនោះបានធ្វេីការដកហូតម៉ូតូចំនួន ៥គ្រឿង។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួររំលឹកផងដែរថា នាវេលាម៉ោង ១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមដេីមស្វាយមុខផ្ទះគេ មួយកន្លែងបន្ទាប់ពីគូទំនាស់ម្ខាងទៀតដេញកាប់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បេីតាមប្រភពពីកន្លែងកេីតហេតុបានប្រាប់ថាមុនមានរឿងដេញកាប់គ្នាកេីតឡេីងគឺមានមនុស្សមួយក្រុមភាគីខាងស្លាប់ជិះម៉តូជាច្រេីនគ្រឿងបានមកអង្គុយមុខក្លឹបកំសាន្តមួយកន្លែងលេីផ្លូវ១៩៨៦ លុះអង្គុយបានមួយសន្ទុះក៏មានភាគីម្ខាងទៀតដែលមិនដឹងមកពីណាទេបាននៅទីនោះដែរ ក៏មានទំនាស់និងគ្នាដេញកាប់គ្នារហូតភាគីទាំងសងខាងរត់ប្រាស់អាយុរៀងៗខ្លួននិងមានអ្នករបួសទៅវិញទៅមក តែដោយឡែកអ្នកស្លាប់បានរត់ចេញពីផ្លូវ១៩៨៦ ឆ្ពោះទៅផ្លូវ១៩៨៨ ម្នាក់ឯងធ្វេីអោយភាគីម្ខាងទៀត ដេញកាប់ត្រូវខ្នងនិងក្បាលខាងក្រោយរហូតរត់ទៅស្លាប់នៅក្រោមដេីមស្វាយមុខផ្ទះគេមួយកន្លែងហេីយភាគីដែលកាប់ក៏បានជិះម៉ូតូរត់គេចចេញពីកន្លែងខ្លះនិងខ្លះត្រូវបានសមត្ថកិច្ចសង្ស័យថាជាបក្ខពួកជនបង្ករបានឃាត់ខ្លួនយកទៅសួរនាំបណ្តោះអាសន្នផងដែរ។

ក្រោយកេីតហេតុភាគីខាងអ្នកស្លាប់ជាច្រេីននាក់ ត្រូវបានកម្លាំងនគរបាលហៅទៅសាកសួរ ដេីម្បីស្វែងរកតំរុយខ្លះទៅលេីខាងបក្ខពួកជម្លោះម្ខាងទៀត។

ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យទាំង ៨នាក់ខាងលេីរួម សមត្ថកិច្ចនឹងធ្វេីការបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីឲ្យតុលាការចាត់ការបន្តតា មនីតិវិធីច្បាប់ផងដែរ៕