(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ឆ្នាំ២០២០។
យោងតាមរបាយការណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបទល្មើសបានចំនួន ២,៣៩៨/២,៥៥០លើក ក្នុងនោះមានៈ
*បង្ក្រាបបទល្មើសជាក់ស្តែង បានចំនួន ២,១៣៥/២,២២២លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម១៤លើក, បង្ខាំងមនុស្ស+ជំរិតទារប្រាក់១៣លើក, រំលោភសេពសន្ថវៈ៣៥លើក, លួចមានស្ថានទម្ងន់ទោស ២៨លើក, ហិង្សាមានស្ថានទម្ងន់ទោស៦៧លើក, ជួញដូរមនុស្ស៨លើក, ការជួញដូរចែកចាយគ្រឿងញៀន ៩៦៣លើក, លួច១៤២លើក, ឆក់៣៣លើក, ឆបោក៣៣លើក, ហិង្សាដោយចេតនា២៧លើក, ប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់២១លើក, ការប្រើប្រាស់គ្រឿងញៀន១៨៨លើក, ដំណាំកញ្ញា៤លើក, ធ្វើខូចខាតដោយចេតនា១៦លើក, រំលោភលើទំនុកចិត្ត៣០លើក
ល្បែងស៊ីសង៤៨លើក។ល។
*ស្រាវជ្រាវបង្ក្រាប បានចំនួន២៦៣/៣២៨លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម៩លើក, បង្ខាំងមនុស្សខុសច្បាប់១លើក, រំលោភសេពសន្ថវៈ២លើក, លួចមានស្ថានទម្ងន់
ទោស១៤លើក, ហិង្សាមានស្ថានទម្ងន់ទោស៣៧លើក, លួច៧១លើក, ឆក់៧លើក, ឆបោក៣៧លើក, ហិង្សាដោយចេតនា២៣លើក, រំលោភលើទំនុកចិត្ត៣០លើក, ធ្វើឲ្យខូចខាតដោយ ចេតនា៤លើក, ទទួលផលចោរកម្ម៣លើក និងក្មេងទំនើង១លើក៕