គ្រឿងញៀនធ្វើឲ្យអ្នកអន្ដរាយ! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២៥ ខែធ្នូ៖ បង្ក្រាបបាន២២ករណី ឃាត់ខ្លួន៣៣នាក់
25-12-2019 17:36
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៣នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន២៨នាក់ (ស្រី២នាក់) និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៥នាក់ (ស្រី០នាក់)។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,៤៦២ករណី ដោយឃាត់មនុស្សចំនួន១៩,៨៤១នាក់ (ស្រី ១,៣០៨នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕