(ព្រៃវែង)៖ លោក សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង រួមដំណើរដោយមន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាពបូមទឹក ដើម្បីជួយស្រោចស្រពស្រូវប្រាំងបងប្អូន ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ដែលខ្វះទឹកសម្រាប់ធ្វើស្រែ ក្នុងការបង្កើនផលនេះ។
ចំពោះការបូមទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយអន្ទរនេះគឺលោក សុខ ផេង បានលើកឡើងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ចេញម៉ាស៊ីន ធុនមធ្យមចំនួន ២គ្រឿង ដែលមានកម្លាំង ៦៥សេះ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានចំនួន ២ឃុំ គឺឃុំអង្គរទ្រេត និងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលស្មើនឹង ១៤ភូមិ ដែលអាចស្រោចស្រពលើ ផ្ទៃដីស្រូវបានចំនួនជាង ៦០០ហិកតា លើផ្ទៃដីជាង ៦០០ហិកតា។
ក្នុងនោះដែរលោក សុខ ផេង ក៏បានបន្តទៀតថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបញ្ចេញម៉ាស៊ីនបូមទឹកធន់មធ្យមចំនួន ១៤គ្រឿង និងម៉ាស៊ីនបណ្តែតទឹកចំនួន ២គ្រឿង ដែលមានកម្លាំង ៦៥សេះ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងបងប្អូនប្រជាពលរដ្ឋ ដែលមាននៅស្រុកពារាំង ស្រុកស៊ីធរកណ្តាល ស្រុកស្វាយអន្ទរ ស្រុកបាភ្នំ និងពាមជរ។
ការចុះពិនិត្យស្ថានភាពបូមទឹក ជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយអន្ទរនោះផងដែរ លោក សុខ ផេង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀលក្នុងការស្ដាយប្រឡាយដែនៅក្នុងឃុំដំរីពួនដែលកាត់ភូមិចំនួន២ គឺភូមិចំកាគួយ នឹងភូមិអូរកណ្ដោល និងបានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ាស៊ីនបូមទឹកចេញពីប្រឡាយចូលស្រែ ចំនួន ៤៤៤លីត្រនោះផងដែរ៕