(ភ្នំពេញ)៖ ភេសជ្ជៈអាឃ្វ័ររៀស បានប្រកាសបើក ការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀសឆ្នាំ ២០២០ (Aquarius Cup 2020)។
កីឡាករចូលរួមការប្រកួតនេះ មានចំនួន ៣២ក្រុម ដែលមកពីទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដូចជា៖ រង្វាន់ទីមួយ ជាមួយទឹកប្រាក់សុទ្ធ ២០លានរៀល រង្វាន់ទីពីរព្រមជាមួយទឹកប្រាក់សុទ្ធចំនួន ១០លានរៀល រង្វាន់ទីបីជាមួយទឹកប្រាក់សុទ្ធចំនួន ៥លានរៀល និងរង្វាន់ទីបួនជាមួយទឹកប្រាក់សុទ្ធចំនួន ៣លានរៀល។
ក្រុមនីមួយៗបានចុះឈ្មោះជាមុនជាមួយនឹងគណៈកម្មការរៀបចំការប្រកួត ហើយការប្រកួតនឹងប្រព្រឹត្តទៅ ក្នុងរយៈពេលជាង ៤សប្តាហ៍ នៅទីលានបាល់ទាត់នៃវិទ្យាល័យឥន្ទ្រទេវី ។រាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងក្រោមការចូលរួមកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដែលទទួល ស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ឆ្នាំនេះ អាឃ្វ័ររៀស ពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការរៀបចំការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup) ដែលមិនមែនត្រឹមតែជាការប្រកួតកីឡាបាល់ទាត់តែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយសម្រាប់កីឡាករបញ្ចេញសមត្ថភាព និងបង្ហាញពីការឲ្យតម្លៃរបស់ពួកគេចំពោះ មិត្តភាព ការងារជាក្រុម សាមគ្គីភាព និងការគោរពគ្នា តាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេចំពោះកីឡាមួយនេះ។នេះបើតាមការលើកឡើងរបស់កញ្ញា ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)។
លោក ជឹង ឃាងលី ស្នងការរងនៃស្នងការដ្ធាននគរបាលខេត្តព្រះសីហនុ និងជាអនុប្រធានក្លឹបនគរបាលជាតិ បានមានប្រសាសន៍ក្នុងកម្មវិធីថា ដូចដែលបានដឹងហើយថា កីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាព រវាងក្រុមនិងក្រុម ក៏ដូចជារវាងកីឡាករ និងកីឡាករផងដែរ។
លោកបន្តថា «ខ្ញុំបាទសូមសម្តែង ការកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមចុះឈ្មោះក្នុងការប្រកួតរបស់កីឡាករទាំង ៣២ ក្រុម។ នេះជាជម្រើសមួយដ៏ប្រសើរ ក្នុងការអភិវឌ្ឍការងារជាក្រុម និងកាយសម្បទារក្នុងនាមជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ជាជាងយកពេលវេលានេះទៅសេពគប់មិត្តភក្តិមិនល្អ សេពគ្រឿងញៀន ឬគ្រឿងស្រវឹងនានា។ យុវជននៅទីនេះទាំងអស់សុទ្ធតែជាធនធានមនុស្សដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត»។
ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដើម្បីចែករំលែកជាមួយប្រជាជនកម្ពុជានូវភេសជ្ជៈជាតិរ៉ែ បង្កើនភាពស្វាហាប់។ អាឃ្វ័ររៀស បំបាត់ភាពស្រេកទឹក និងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។
ផលិតផលអាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ2014 ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនជាអ្នកនិយមលេងកីឡាក៏ដូចជាប្រជាជនដែលសកម្មក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បី ៗ ចំនួន 20 របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ 1 ផ្នែកបំពេញជាតិទឹក នៅក្នុង ប្រទេសជប៉ុន។ នៅប្រទេសកម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់។
អាឃ្វ័ររៀស ផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖ អំបិល សូដ្យូម វីតាមីន B (B3, B5, B6, B12) ជាតិស្ករ ហ្វ្រូចតូស ប៉ូតាស្យូមផូស្វាត និងហ្គារ៉ាណា ដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង, ជួយដល់រាងកាយឲ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹម ពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។
លើសពីនេះទៅទៀត សូដ្យូម គឺជាជាតិរ៉ែចម្បងមួយប្រភេទ ដែលងាយបាត់បង់តាមរយៈការបញ្ចេញញើស វាមានវត្តមាននៅក្នុងអាឃ្វ័ររៀស ដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹក និងបំពេញមកវិញនូវ ការបាត់បង់ជាតិទឹក។បច្ចុប្បន្ន ភេសជ្ជៈអាឃ្វ័ររៀស មានក្នុងចំណុះ 330ml ជាកំប៉ុង និង ប្រភេទដបជ័រ 480ml៕