(ត្បូងឃ្មុំ)៖ លោក ម៉ូវ សារ៉ន ជាប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោក ម៉ូវ សារ៉ន បានកើតនៅឆ្នាំ១៩៤៦ មកដល់ពេលបច្ចុប្បន្នលោកមានអាយុ៧៣ឆ្នាំហើយ។
លោក ម៉ូវ សារ៉ន ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលបានធំដឹងក្តីនៅតំបន់ព្រំដែនជាមួយប្រទេសវៀតណាម នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលជាហេតុនាំឱ្យរូបលោកបានដឹងនូវព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធការវិវឌ្ឍន៍ស្ថានការណ៍នៅតំបន់ព្រំដែនក្នុងស្រុកមេមត់នេះទាំងក្នុងរបបសង្គមរាស្ត្រនិយម របបសាធារណរដ្ឋ របបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងរបបដឹកនាំនាពេលបច្ចុប្បន្ន។
ក្នុងពេលចុះយកព័ត៌មាននៃការដាក់សម្ពោធឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនដែលជាកន្លែងដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំដែន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក វ៉ាន់ សារាយ អ្នកព័ត៌មាន Fresh News បានជួបសម្ភាសន៍ជាមួយលោក ម៉ូវ សារ៉ន ដើម្បីបានជ្រាបពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ដើម្បីបានជ្រាបថា តើការវិវឌ្ឍន៍នៅតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសវៀតណាមក្នុងរយៈពេល៤សម័យកាលនេះ មានសភាពបែបណានោះ សូមស្តាប់ការបញ្ជាក់របស់លោក ម៉ូវ សារ៉ន។