(ភ្នំពេញ)៖ សាធារណជនប្រាកដជាបានឃើញរូបរាងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដែលរំលេចចេញនូវរចនាបថយ៉ាងឡូយ និងទាន់សម័យ ព្រមជាមួយនឹងរូបកីឡាករបីនាក់ពីក្រុម Manchester City។

ចង់ដឹងកីឡារករទាំងបីរូបនេះពិសេសយ៉ាងណា ស្រាបៀរកម្ពុជាសូមលើកយកប្រវត្តិត្រួសៗរបស់ខ្សែប្រយុទ្ធមួយរូប ដែលបង្ហាញរូបលើសសម្បកកំប៉ុងស្រាបៀរកម្ពុជា នោះគឺកីឡាករ Sergio Aguero ជាមុនសិន៖

* ចាប់ផ្តើមអាជីពនៅក្លឹប Independiente ប្រទេសអាហ្សង់ទីន សញ្ជាតិអាហ្សង់ទីន។

*ក្លាយជាកីឡាករក្មេងជាងគេដែលលេងនៅអាហ្សង់ទីនឆ្នាំ២០០៣។ បច្ចុប្បន្នជាកីឡាករជម្រើសជាតិអាហ្សង់ទីន។

*នៅឆ្នាំ២០០៦ លោកបានផ្លាស់ទៅទ្វីបអឺរ៉ុប ដោយលេងឲ្យក្លឹប Atlético Madrid របស់អេស្ប៉ាញ ក្នុងតម្លៃ២៣លានផោន ប្រហែលជាង៣០លានដុល្លារ។

*លោកចាប់ផ្តើមល្បីនៅអឺរ៉ុបក្រោយស៊ុតបញ្ចូលទីបាន១០១គ្រាប់ ក្នុងការលេចមុខ ២៣៤លើក។

*នៅឆ្នាំ២០១០ ឈ្នះពាន UEFA Europa League និង UEFA Super Cup។

*ផ្លាស់ទៅលេងឱ្យក្រុម Manchester City នៅឆ្នាំ២០១១ ក្រោមតម្លៃទិញដូរមិនច្បាស់ការ ប្រហែល៣៥លានផោន ប្រហែលជាង៤៦លានដុល្លារ។

*នៅថ្ងៃចុងក្រោយនៃរដូវកាលដំបូងរបស់លោកជាមួយក្លឹប Manchester City កីឡាកររូបនេះរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩៤ ទល់នឹងក្រុម Queens Park Rangers ដែលធ្វើឱ្យក្រុម Manchester City ក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសជាថ្មី បន្ទាប់ពីអាក់ខានលើកពាននេះអស់រយៈពេល៤៤ឆ្នាំ។

*នៅឆ្នាំ២០១៧ Aguero បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ក្រុមManchester City ដោយបានស៊ុតបញ្ចូលទីគ្រាប់ទី១៧៨ ពេលប្រកួតទល់នឹងក្រុម Napoli របស់អ៊ីតាលី។

*បច្ចុប្បន្ន ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតលំដាប់ទី៦ ក្នុងប្រវត្តិសាស្ត្រ Premiere League និងជាកីឡាករមានដើមកំណើតពីទ្វីបផ្សេង ក្នុងប្រវត្តិសាស្រ្ត Premiere League ដែលមានគ្រាប់បាល់បាន១៧០គ្រាប់។

*ពេលលេងក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 គាត់រកគ្រាប់បាល់ទី១ និងទី២ ឲ្យអាហ្សង់ទីន និងបានឈ្នះមេដាយសំរឹទ្ធ ពេលលេងក្នុងពានរង្វាន់ប្រចាំទ្វីបខ្លួន Copa América ឆ្នាំ២០១៩៕

សូមពិសាដោយការទទួលខុសត្រូវ!