(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រះសង្ឃ នៃសាលាពុទ្ធិកវិទ្យាល័យប្រម៉ោយ និងសិស្សានុសិស្សចំនួន៤២៤នាក់ មកពីសាលាបឋមសិក្សាថ្មដា និងអនុវិទ្យាល័យ ហ៊ុន សែន ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទួលនូវអំណោយមនុស្សធម៌ជាសម្ភារសិក្សា ពីក្រុមហ៊ុន អឹម ឌី អេស ហេង ហ៊ី ថ្មដា របស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព។
សម្ភារសិក្សានោះរួមមាន៖ សៀវភៅ ចំនួន១០,០០០ក្បាល, កាបូបស្ពាយ ចំនួន១,០០០, ប៊ិច ចំនួន២០,០០០ដើម, ខ្មៅដៃ ចំនួន១០,០០០ដើម, ជ័រលុប ចំនួន២,០០០ និងប្រអប់ដាក់ខ្មៅដៃ ចំនួន៥,០០០ សរុបជាទឹកប្រាក់អស់ចំនួន ២២,០០០ដុល្លារ។
ពិធីចែកអំណោយមនុស្សធម៌ជាសម្ភារសិក្សានេះ គឺជាផ្នែកមួយ យ៉ាងសំខាន់ ដែលបានជួយសម្រាលនូវការលំបាក ក៏ដូចជាជំរុញ និងលើក ទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្ស ដែលបច្ចុប្បន្ន កំពុង រស់នៅក្នុងឃុំថ្មដា ស្របពេលដែល តំបន់នេះ បាន និងកំពុងមានការអភិវឌ្ឍ៕