(ភ្នំពេញ)៖ សហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរ ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងសំណុំរឿង ០០៤/២ ដែលមានជនត្រូវចោទ អោ អាន។

សេចក្តីថ្លែងការណ៍ទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពី អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្តីពិចារណា លើបណ្តឹងឧទ្ធរណ៍ប្រឆាំង នឹងដីកាដំណោះស្រាយរបស់ខ្លួនក្នុងរឿងក្តីប្រឆាំងនឹង អោ អាន ក្នុងសំណុំរឿង ០០៤/២ (សេចក្តីពិចារណា) និងចេញសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ដែលសហព្រះរាជអាជ្ញាជាតិប្តឹងឧទ្ធរណ៍នឹងដីកាដំណោះស្រាយ (ដីកាបញ្ជូនរឿងទៅជំនុំជម្រះ)៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហព្រះរាជជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ នៃសាលាក្តីខ្មែរក្រហម៖