ចាប់ជនសង្ស័យម្នាក់ ជាមួយគ្រឿងញៀន ២៣កញ្ចប់ នៅក្រុងព្រះសីហនុ
24-12-2019 10:41
(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយសមត្ថកិច្ចមូលដ្ឋានក្រុងព្រះសីហនុ តាមបង្ក្រាបបទល្មើសគ្រឿងញៀនននឹងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយគ្រឿងញៀនចំនួន ២៣កញ្ចប់ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីកណ្តាលយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈាង វីរៈ អាយុ៣០ឆ្នាំ មានទីលំនៅឃុំកោះអណ្ដែត ស្រុកគីរីវង់ ខេត្តតាកែវ ដោយដកហូតបានវត្ថុតាងរួមមានគ្រឿងញៀន ចំនួន ២៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ២គ្រឿងផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យរួមជាមួយវត្ថុ បាននាំខ្លួនជនសង្ស័យទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕