(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាន់ថា ស៊ីម៉ាក់ និងអង្គការ JICA របស់ជប៉ុន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នឹងចុះហត្ថលេខារួមគ្នាលើកកំណត់ត្រា នៃកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមការគ្រោងទុកពិធីចុហត្ថលេខានេះ នឹងរៀចំឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្នាក់ការស៊ីម៉ាក់រាជធានីភ្នំពេញ។
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង២០០លានដុល្លាអាមេរិក។
ក្នុងនាមជាប្រតិបត្តករជាត សមិទ្ធផលដែលស៊ីម៉ាក់សម្រេចបានគិតចាប់ពីខែមីនា ឆ្នាំ១៩៩២ ដល់លាខែតុ ឆ្នាំ២០១៩មានជាអាទិ៍បោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង១០៦៤គីឡូម៉ែត្រក្រឡា និងរុករកឃើញនិងកម្ទេចចោលគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត៣លានគ្រាប់ និងរកឃើញគ្រាប់បែកអាវុធគីមីចំនួន៦៨ទីតាំង៕