Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Cellcard បើកដំណើរការ AR ហ្គេម ដើម្បីអបអររដូវបុណ្យណូអែល

23-12-2019 17:02

(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់សហគមន៍លេងហ្គេម នៅកម្ពុជា ដើម្បីអបអររដូវបុណ្យណូអែល។

ហ្គេម Christmas Mission ផ្តល់ភាពសប្បាយរីករាយ សម្រាប់មនុស្សគ្រប់វ័យ និងអាចទាញយកបាន ដោយឥតគិតថ្លៃនៅលើកម្មវិធី IOS និង Andriod។ នៅក្នុងហ្គេមផងដែរ អ្នកលេងត្រូវជួយសង្រ្គោះលោកតាសាន់តា និងគ្រួសាររបស់គាត់ ដោយកំចាត់ទេពអប្សរអាក្រក់។ ហ្គេមនេះ គឺជាហ្គេមចុងក្រោយបង្អស់ នៅក្នុងលំដាប់ហ្គេម ដែលបង្កើតដោយសែលកាត ដោយចាប់ដៃគូជាមួយ Sabay Osja។

វាមានលក្ខណៈពិសេស គឺបញ្ចូលបច្ចេកវិទ្យា AR ជាសត្វរមាំង និងភារកិច្ចរបស់អ្នកលេង គឺទៅកាន់ទីតាំង តាមតំបន់លើផែនទីស្រដៀង នឹងហ្គេម Pokemon Go។ ហ្គេមនេះ ក៏មានតារាងពិន្ទុ ដែលអាចឲ្យអ្នកលេង អាចផ្គូរផ្គងជំនាញរបស់ពួកគេ ប្រឆាំងនឹងមិត្តភក្តិរបស់ពួកគេផងដែរ អ្នកមានពិន្ទុខ្ពស់ជាងគេ ទទួលបាន iPhone 11 Pro ដែលនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ទោះយ៉ាងណា អ្នកលេងក៏អាចឈ្នះរង្វាន់ ដ៏អស្ចារ្យផ្សេងទៀតដូចជា ការបញ្ចូលទឹកប្រាក់ឥតគិត កន្លាស់អាវសែលកាត Play និងអាវយឺត នៅពេលពួកគេប្រមូលកាក់ នៅខាងក្នុងហ្គេម។ អ្នកលេងអាចប្រើកាក់ ដើម្បីបើកយកសំលៀកបំពាក់តួអង្គ របស់ពិសេសៗ និងអាវុធ។ អ្នកលេងមានពេលរហូតដល់ថ្ងៃទី១៥ ខែមករានេះ ដើម្បីប្រជែងយកតំណែងកំពូល។

សែលកាត សូមជូនពរឲ្យអ្នកទាំងអស់គ្នា រីករាយក្នុងថ្ងៃបុណ្យណូអែល និងមានភាពរុងរឿង ក្នុងឆ្នាំ២០២០ខាងមុខនេះ។ ហ្គេមនេះ ដោនឡូតដោយឥតគិតថ្លៃ សម្រាប់អ្នករាល់គ្នា។ ដោយគ្រាន់តែទៅចូលទៅកាន់ IOS និង Android ហើយស្វែងរក Christmas Mission៕