(ភ្នំពេញ)៖ ក្រុមហ៊ុន Daikin បានពង្រីកបន្ថែមទៀតនូវសេវាកម្ម បន្ទាប់ពីការគាំទ្រខ្ពស់ពីអតិថិជន ជាពិសេស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើន។ ក្រៅពីនេះសាខា នឹងរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹង និងការរចនាកម្មវិធី Daikin VRV ដើម្បីផ្តល់ការយល់ដឹងអំពីបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ចុងក្រោយមកកាន់ប្រទេសកម្ពុជា។
លើសពីនេះទៅទៀត Daikin មានគម្រោងពង្រឹងកេរ្តិ៍ឈ្មោះ និងពង្រីកបណ្តាញលក់ទៅដល់ខេត្តនានានៅកម្ពុជា។ ក្នុងឱកាសការបើកសម្ពោធសាខា កាលពីចុងសប្ដាហ៍នេះ និងការដាក់បង្ហាញផលិតផលម៉ាក R32 ស៊េរីថ្មីរបស់ Daikin ត្រូវបានដាក់ឱ្យដំណើរការដែលរួមមាន ម៉ូដែលសម្រាប់លំនៅឋាន A/C SMARTO premium និងdeluxe series ដ៏ប្រណីត ផលិតផល SKYAIR Ceiling Cassette និង Ceiling Ducted ដែលជាតម្រូវការសម្រាប់ការិយាល័យតូច ហាងលក់ដូរ ហាងកាហ្វេ បន្ទប់តាំងបង្ហាញ និងការ ប្រើប្រាស់ ក្នុង ពាណិជញ្ជកម្មផ្សេងៗទៀត។
បច្ចុប្បន្ននេះការផ្តោតសំខាន់របស់ការិយាល័យសាខា Daikin ប្រចាំកម្ពុជា គឺផ្តល់ជូននូវសេវាកម្មបន្ទាប់ពីការលក់ដ៏ល្អឥតច្ចោះ។ Daikin មានបណ្តាញ ចែកចាយដ៏ល្អ ដើម្បីផ្តល់នូវការផ្តត់ផ្គង់ក្នុងស្រុក ដែលបានបង្កើតឡើងយ៉ាងល្អក្នុងគោលបំណង ដើម្បីគាំទ្រដល់ការសាកសួរក្នុងស្រុក។ Daikin មានវត្តមាននៅកម្ពុជាជាមួយនិងការផ្តល់ជូននូវគុណភាព និងសេវាកម្មផ្នែកម៉ាស៊ីនត្រជាក់ដ៏ល្អឥតខ្ចោះ។
សូមជម្រាបថា ក្រុមហ៊ុន Daikin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៤ មានវត្ដមានជាង១៥០ប្រទេស, មាននិយោជិក ៧៦,០០០នាក់ កំពុងធ្វើការនៅតាមមូលដ្ឋានផលិតកម្មចំនួន ១០០ទូទាំងពិភពលោក និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៩១ ។ Daikin ផ្តោតសំខាន់លើអាជីវកម្មម៉ាស៊ីនត្រជាក់ ហើយឈរនៅ៩០ភាគរយនៃអាជីវកម្មសរុបខណៈដែលនៅសល់មាន ៨ភាគរយនៃអាជីវកម្មគីមីទាក់ទងនឹងឧស្ម័ន និង ២ភាគរយនៃអាជីវកម្មផ្សេងទៀត។
Daikin ជាក្រុមហ៊ុនផលិតតែមួយគត់ ដែលចូលរួមក្នុងគ្រប់ផ្នែកនៃការផលិត ការលក់ និងសេវាកម្មនៃផលិតផលម៉ាស៊ីនត្រជាក់ប្រព័ន្ធនិងឧស្ម័នជាច្រើន។ ការលក់នៅក្រៅប្រទេសរបស់ Daikin ឥឡូវនេះមានចំនែក ៧ ភាគរយនៃប្រាក់ចំណូលសរុបរបស់ Daikin ខណៈដែលក្រុមហ៊ុនកំពុងបន្តពង្រីកអាជីវកម្មសកលរបស់ក្រុមហ៊ុន។
សម្រាប់ការពង្រីកអាជីវកម្មរបស់ Daikin ក្នុងពិភពលោក ទីផ្សារឥណ្ឌូចិនដូចជា កម្ពុជា ឡាវ និងភូមា គឺជាចំណុចផ្តោតបន្ទាប់របស់ក្រុមហ៊ុន។ ដោយសារស្ថេរភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងកំណើនផលិតផលក្នុងស្រុកសរុប ៧ភាគរយក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ Daikin បានកំណត់ថាកម្ពុជាមានសក្តានុពលកំណើននៅក្នុងទីផ្សារ ដែលមានភាពសកម្ម ជាពិសេសនៅក្នុងឧស្សាហកម្មទេសចរណ៍និងអចលនទ្រព្យ។
តាមរយៈការបង្កើតការិយាល័យសាខានៅកម្ពុជា Daikin អាចផ្តល់នូវការគាំទ្រសេវាកម្ម ដែលមានគុណភាពខ្ពស់ជាបន្តបន្ទាប់ ដូចជាគម្រោងការគាំទ្របច្ចេកទេស ការបណ្តុះបណ្តាលនិងបន្ទាប់ពីការគាំទ្រសេវាកម្មការលក់ ដល់គ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកតំឡើង អ្នកលក់និងអ្នកម៉ៅការ ទីប្រឹក្សាគម្រោងអ្នករចនា គម្រោងនិងម្ចាស់អគារ។
លើសពីនោះ Daikin មានគោលបំណងបណ្តុះបណ្តាល ធនធានមនុស្សដែលមានទេពកោសល្យក្នុងស្រុកតាមរយៈសិក្ខាសាលា ដែលផ្តល់នូវចំណេះដឹងអំពីផលិតផល បច្ចេកទេសនិងការប្រើប្រាស់ក៏ដូចជាស្តង់ដារសេវាកម្មប្រកបដោយគុណភាព។ ជាមួយនេះ Daikin អាចកសាងរូបភាពអាជីព ហើយក្នុងពេលតែមួយជាមួយការពង្រីកការយល់ដឹងអំពីគុណភាពរបស់ Daikin ទៅកាន់ទីផ្សារ។ នៅទីបំផុតអតិថិជន នឹងមានការរំពឹងខ្ពស់លើប្រសិទ្ធភាព និងគុណភាពនៃម៉ាស៊ីនត្រជាក់ ធ្វើឱ្យប្រសើរឡើងនូវទីផ្សារទាំងមូល។
Daikin មានផលិតផល Inverter ដ៏មានប្រសិទ្ធិភាពខ្ពស់ និងអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់ក្នុងលំនៅឋាន ជាមួយនឹងប្រភេទម៉ាស៊ីន និងប្រពន្ធ័ម៉ាស៊ីនដ៏សំបូរបែប និងសន្សំសំចៃបានខ្ពស់បើប្រៀបនឹងម៉ាស៊ីនត្រជាក់ជំនាន់មុន។ សម្រាប់ការប្រើប្រាស់ក្នុងពាណិជ្ជកម្ម Daikin បានបង្កើតបច្ចេកវិទ្យាសង់ត្រាល VRV ចាប់តាំងពីឆ្នាំ១៩៨២ នៅប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក Daikin បានវិនិយោគឥតឈប់ឈរនៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីកែលម្អផលិតផល ដែលមានស្រាប់និងអភិវឌ្ឍបច្ចេកវិទ្យាថ្មី។ បច្ចេកវិទ្យា VRV-A និង X ចុងក្រោយក៏ត្រូវបានកែលម្អបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងដំណោះស្រាយគ្រប់គ្រងឧបករណ៍បញ្ជាជាច្រើន អាចត្រូវបានប្រើដោយស្វ័យប្រវត្តិ ដើម្បីចៀសវាងការខ្ជះខ្ជាយដែលមិនចាំបាច់នៃម៉ាស៊ីនត្រជាក់ ពីអាកប្បកិរិយារបស់អ្នកប្រើប្រាស់ដូចជាកំណត់សីតុណ្ហភាពទាបពេក ឬភ្លេចបិទម៉ាស៊ីនត្រជាក់។ ជាមួយផលិតផលមានប្រសិទ្ធភាពទាំងអស់នេះ និងការគ្រប់គ្រងឆ្លាតវៃ Daikin មានទំនុកចិត្តក្នុងការកាត់បន្ថយថ្លៃដើមថាមពលនៅលើទីផ្សារ។
Daikin បានជ្រើសរើសឧស្ម័ន R32 ជាឧស្ម័នថ្មីចុងក្រោយ សម្រាប់ឧស្សាហកម្មម៉ាស៊ីនត្រជាក់របស់ខ្លួន ដែលមិនត្រឹមតែមិនបំផ្លាញស្រទាប់អូស្សូន ហើយថែមទាំងមានសន្ទស្សន៍ GWP តិច ដែលស្មើរនឹង ១/៣ បើប្រៀបធៀបទៅនឹងម៉ាស៊ីនត្រជាក់ R410A ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ បើនិយាយពីប្រសិទ្ធភាពវិញ R32 ដំណើរការបាន ១,៥ ដងល្អជាង R410A ហើយការបញ្ចូល ឧស្ម័ន R32 ក៏មានភាពងាយស្រួលជាង R410A ដោយសារវាមានធាតុផ្សំតែមួយ។ អត្ថប្រយោជន៍ទាំងអស់នេះបង្ហាញថា R32 គឺជាឧស្ម័នជំនាន់ក្រោយល្អបំផុតសម្រាប់ឧស្សាហកម្មម៉ាស៊ីនត្រជាក់៕