(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលគាត់កំពុងធ្វើការជួសជុលរថយន្តបែនយីឌុប ១គ្រឿង ធ្លាក់ទ្រុងបែនសង្កត់ពីលើ ដោយការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង និងមេការក្រុមហ៊ុន ស្រាប់តែទ្រុងរថយន្តធ្លាក់សង្កត់តែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាព្រលប់ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងក្រុមហ៊ុនលក់គ្រឿចក្រ HYUNDAI មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ខាន់ ណារិន ភេទប្រុស អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងក្រុមហ៊ុន កើតហេតុខាងលើ។
នៅមុនពេកើតហេតុជនរងគ្រោះត្រូវបានមេការ និងអ្នកគ្រប់គ្រងក្រុមហ៊ុនប្រើឱ្យជួសជុលរថយន្តបែនយីឌុប១គ្រឿង ដោយបានដូយទ្រុងឡើងលើ ហើយគាត់បានឡើងទៅអង្គុយលើតួរថយន្ត ក្រោមទ្រុងដែលដូយនោះ។ ខណៈពេលកំពុងតែធ្វើការជួសជុលស្រាប់ តែក្រឡាច់បូមធ្លាក់ទ្រុងសង្កត់លើជនរងគ្រោះរូបនេះ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុភ្លាមៗ តែម្តង។
ក្រោយពេលកើត ហេតុនគរបាលបានចុះទៅពិនិត្យកោសល្យវិច័្ឆយ ហើយករណីនេះ បណ្ដាលមកពីអ្នកគ្រប់គ្រង និងមេការក្រុមហ៊ុន មានការធ្វេសប្រហែស និងគ្មានបច្ចេកទេសត្រឹមត្រូវ ក្នុងពេលធ្វើការងារទើបធ្វើឱ្យមានមនុស្សស្លាប់បែបនេះ៕