(កំពង់ស្ពឺ)៖ ជាមួយការប្រគំតន្រ្តី Cambodia Brew the Beat ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រុសស្រីល្បីៗរួមមាន អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូហ្សាណា កែវ សុបញ្ញា នីរតនា វី ឌីណែត និង ហ្សូណូ កាលពីចុងសប្តាហ៍កន្លងទៅ នៅលើទឹកដីក្រុងច្បាមន បានបន្សល់ទុកនូវការសរសើរជាវិជ្ជមានចំពោះរសជាតិឆ្ងាញ់របស់ស្រាបៀរកម្ពុជារូបរាងថ្មី រួមជាមួយបទភ្លេងតន្រ្តី ដែលធ្វើឲ្យការជួបជុំរបស់អ្នកចូលរួមទស្សនាផ្ទាល់ជិត១ម៉ឺននាក់កាន់តែសប្បាយរីករាយ។
លោក សុវត្តិ ដែលជាទស្សនិកជនរស់នៅក្រុងច្បាមនបានរៀបរាប់ជាមួយ និងកំប៉ុងស្រាបៀរក្នុងដៃអង្គុយជិតមិត្តភក្តិនៅជុំវិញថា៖ « ស្រាបៀរកម្ពុជាអាថ្មីហ្នឹងឆ្ងាញ់មែន គ្រាន់តែគាស់កំប៉ុងមក ធំក្លិនស្រាបៀរឡើងឈ្ងុយតែម្តង។ ស្រាបៀរថ្មីផឹកមុខឆាកតន្រ្តីដែលមានតារាល្បីៗច្រៀងកំដរចឹង វាធ្វើអោយការជួបជុំរបស់ខ្ញុំពិតជាសប្បាយមែន»។
រីឯទស្សនិកជនម្នាក់ទៀតឈ្មោះ វីដ ពីភូមិ ថ្នល់បំបែក ក៏បានប្រាប់ផងដែរថា៖ «ខ្ញុំមិនមែនជាអ្នកផឹកស្រាបៀរអីជាប្រចាំនោះទេ យូរៗជួបជុំគ្នាម្តង ចេះតែផឹកកំដរៗពួកម៉ាកទៅ តែស្រាបៀរកម្ពុជាថ្មីហ្នឹង ពិតជាឆ្ងាញ់ដូចគេនិយាយមែន»។
លោកក៏បានប្រាប់ពីរង្វាន់ដែលខ្លួនឈ្នះពីក្រវិលកំប៉ុងស្រាបៀរកម្ពុជាថ្មីផងដែរ គឺគាស់អស់ ១០កំប៉ុងត្រូវមកប្រាំកំប៉ុងវិញដែរ។
លោក ម៉ៃឃើល សុវណ្ណ ប្រធានរៀបចំកម្មវិធីប្រគំតន្រ្តី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកខេត្តកំពង់ស្ពឺ ដែលបានចូលរួមរាំលេងសប្បាយយ៉ាងកុះករនៅមុខឆាកតន្រ្តីពីស្រាបៀរកម្ពុជា និងគាំទ្រផលិតផលដែលមានគុណភាពល្អរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕