(កំពត)៖ ក្រុមហ៊ុន SKH បានចូលរួមសហការជាមួយក្រសួងទេសចរណ៍ GN GREEN NATURAL និងសហពន្ធ័កីឡាអូឡាំពិកកម្ពុជា បានរៀបចំឲ្យមានស្ដង់នៅពហុកីឡដ្ឋានខេត្តកំពត និងផ្តល់ជូនទឹកពិសាជាច្រើនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត។
គោលបំណងធំនៃការរៀបចំឲ្យមានស្ដង់ទឹកពិសាបរិសុទ្ធ SKH នេះ គឺដើម្បីចូលរួមកាត់បន្ថយប្លាស្ទីក រួមវចំណែកធ្វើឲ្យបរិស្ថានស្រស់ស្អាត គ្មានសំណល់ប្លាស្ទីកដែលតែងតែបំផ្លាញ់បរិស្ថាន។
ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន SKH បានផ្តល់ទឹកពិសាបរិសុទ្ធដោយសេរីមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរមកលេងកម្សាន្តបុណ្យសមុទ្រនៅខេត្តកំពត។ មួយវិញទៀត ក្រុមហ៊ុន SKH ក៏បានធ្វើការបង្ហាញផលិតផលទឹកពិសាដប SKH ដែលមានចំណុះ 250ml. 350ml. 550ml និងមានកម្មវិធីដាក់លក់នៅតម្លៃមួយសមរម្យ ទិញ១ដបថែម១ដប។
ទឹកពិសា SKH ជាទឹកពិសាដបមានគុណភាពខ្ពស់បាន។សម្រាប់ទឹកដប SKH បានអនុលោមតាមកម្រិតស្តង់ដាត្រឹមត្រូវ CS 009-2005 ក្នុងការផ្តល់ទឹកពិសាគុណភាពខ្ពស់។
ក្រុមហ៊ុន SKH បានចូលរួមជាមួយសហព័ន្ធកីឡាអូឡាំពិក កីឡាផ្តល់នៅទឹកគ្រប់ព្រឹត្តិការណ៍កីឡា របស់សហព័ន្ធកីឡាអូឡាំពិកបានធ្វើ។ ក្រុមហ៊ុន SKH ក៏បានសហការជាមួយទូរទស្សន៍អប្សរា ដែលបានផ្តល់ឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រដាល់ នាឱកាសពិធីបុណ្យសមុទ្រ៣ថ្ងៃនេះផងដែរ។
ក្រុមហ៊ុន SKH នឹងបន្តចូលរួមជាមួយក្រសួងទេសចរណ៍ និងសហព័ន្ធកីឡាអូឡាំពិកកម្ពយជា ក៏ដូចជាក្រសួងពាក់ព័ន្ធ ក្នុងការចូលរួមសកម្មភាពជួយសង្គម៕