Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយជោគជ័យក្នុងអាជីវកម្មលក់ម៉ូតូ Yamaha ហេង លី 6A រៀបចំពិធីជួបជុំអតិថិជន ដើម្បីអបអរខួប៤ឆ្នាំ

22-12-2019 17:53

(ភ្នំពេញ)៖ ក្រោយជោគជ័យនៅក្នុងអាជីវកម្មលក់ម៉ូតូនៅភ្នំពេញនោះ ហាងលក់ម៉ូត Yamaha ហេង លី 6A នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីជួបជុំអតិថិជនរបស់ខ្លួន ដើម្បីអបអរសាទរខួប៤ឆ្នាំ នៃការបើកដំណើរការអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពរលូន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជន ដែលនិយមគាំទ្រជាច្រើនផងដែរ។

បើតាមកញ្ញា ហេង សុជាតិ ប្រធានគ្រប់គ្រងហាងលក់ម៉ូត Yamaha ហេង លី 6A បានឱ្យដឹងថា ការរៀបចំពិធីជួបជុំអតិថិជននេះ គឺធ្វើឡើងដើម្បីជួបជុំគ្នា ក្នុងឱកាសគម្រប់ខួប៤ឆ្នាំ នៃការបើកដំណើរការហាង ព្រមទាំងដើម្បីជួបជុំអតិថិជន បង្កើនភាពស្និតស្នាល និងថ្លែងអំណរគុណដែលមានគាំទ្រសេវាកម្មទិញ លក់ម៉ូតូ ជួសជុល ដូរគ្រឿងបន្លាស់ និងសេវាកម្មផ្សេងៗទៀតរបស់ហាងលក់ម៉ូតូ Yamaha ហេង លី 6A។

កញ្ញា ហេង សុជាតិ បានបន្តថា នៅក្នុងពិធីនេះដែរ ក៏មានការរៀបចំពិធីចាប់រង្វាន់ជាច្រើន ជូនដល់អតិថិជនរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត សម្រាប់ឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងចាប់ផ្តើមនៅថ្ងៃខាងមុខនេះ។

កញ្ញាបានបន្ថែមទៀតថា ហាងលក់ម៉ូតូ Yamaha ហេង លី 6A បានផ្តល់សេវាកម្មលក់ម៉ូតូម៉ាក Yamaha គ្រប់ម៉ូឌែលទាំងអស់ ដូច្នេះដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលហាងនឹងលក់បញ្ចុះតម្លៃជូនអតិថិជននូវស៊េរីម៉ូតូ Yamaha គ្រប់ម៉ូឌែល ជាពិសេសហាងមានសេវាបង់រំលស់ម៉ូតូម៉ាក Yamaha គ្រប់ស៊េរី ដែលតម្រូវឱ្យមានខណ្ឌងាយស្រួលដល់អតិថិជន ដែលមិនទាន់មានប្រាក់ទិញដាច់ ក៏អាចមានលទ្ធភាពប្រើប្រាស់ម៉ូតូស៊េរីទំនើបៗផងដែរ។

កញ្ញា ហេង សុជាតិ បានបញ្ជាក់ថា ហាងលក់ម៉ូតូ Yamaha ហេង លី 6A ក៏រំពឹងថា មានការទទួលស្គាល់ និងគាំទ្រពីមជ្ឈដ្ឋានសង្គម ទៅលើសកម្មភាពទាំងអស់ ដែលផ្ដល់ដោយហាងលក់ម៉ូតូហាងលក់ម៉ូតូ Yamaha ហេង លី 6A។ ក្នុងនាមហាងលក់ម៉ូតូ Yamaha និងក្រុមហ៊ុន Yamaha កញ្ញាចង់ឱ្យអតិថិជនមានការពេញចិត្ត សប្បាយរីករាយផងដែរ ដែលនាំឱ្យមានក្ដីសប្បាយរីករាយ ជាលក្ខណៈក្រុមគ្រួសារ Yamaha។

កញ្ញាក៏បានបង្ហាញក្តីរំពឹងថា ប្រសិនបើអតិថិជននៅតែបន្តគាំទ្រ ហាងលក់ម៉ូតូ Yamaha ហេង លី 6A កញ្ញានឹងពង្រីកសាខាបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាពិសេសចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់ឱកាសការងារដល់យុវជនខ្មែរ ដែលកំពុងតែកើនឡើងជារៀងរាល់ លើបញ្ហាតម្រូវការងារជាដើម៕

ក្រោយជោគជ័យនៅក្នុងអាជីវកម្មលក់ម៉ូតូនៅភ្នំពេញនោះ ហាងលក់ម៉ូត Yamaha ហេង លី 6A នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីជួបជុំអតិថិជនរបស់ខ្លួន ដើម្បីអបអរសាទរខួប៤ឆ្នាំ នៃការបើកដំណើរការអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពរលូន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជន ដែលនិយមគាំទ្រជាច្រើនផងដែរ។