(ភ្នំពេញ)៖ បុរី អាម៉ូរី ៧មករា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានទិញដីឡូត៌ និងទិញផ្ទះល្វែង ក្នុងកំឡុងពេលបញ្ចុះតម្លៃពិសេសនៃគម្រោងរបស់ខ្លួន។
កម្មពិធីចាប់រង្វាន់នេះបានរៀបចំឡើងនៅភោជនីយដ្ឋាន នាគក្រហម ផ្លូវលេខ២៧១ ដោយមានការចូលរួម ពីសំណាក់អតិថិជន យ៉ាងច្រើនកុះករផងដែរ។
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះរួមមាន ដំណើរកំសាន្តទៅកាន់ទ្វីបអឺរ៉ុប សម្រាប់មនុស្ស២នាក់, ម៉ូតូ ZOOMER X ឆ្នាំ២០២០ ទូរស័ព្ទដៃ SAMSUNG GALAXY FOLD, ទូទឹកកក SAMSUNG, ទូរទស្សន៍ SAMSUNG 55 អ៊ីញ, កង់ម៉ាក GIANT និងរង្វាន់ដទៃទៀតជាច្រើនផងដែរ។
លើកឡើងក្នុងឱកាសនោះ លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់របស់គម្រោងបុរី អាម៉ូរី ៧មករា បានថ្លែងអំណគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ និងបានវិនិយោគលើបុរី អាម៉ូរី ៧មករា។ លើសពីនេះទៅទៀតអ្វីដែលអស្ចារ្យនោះគឺ រាល់ការទិញផ្ទះ និងដីឡូត៌ របស់ បុរី អាម៉ូរី ៧មករា នឹងមានការផ្តល់ជូនពិសេស គឺការបញ្ចុះតម្លៃរហូតដល់ ១២ភាគរយ ព្រមទាំងទទួលបានសាំងដល់ទៅ ១,៥០០លីត្របន្ថែមទៀត។
លោកបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បុរី អាម៉ូរី ៧មករា បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវគម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីៗរបស់ខ្លួន នៅលើផ្ទៃដី៣២ហិកតា ស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មីនៃទីក្រុងរណបជ្រោយចង្វារ តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវ ជាតិលេខ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥។
លោកបានបន្ថែមទៀតថា បុរី អាម៉ូរី ៧មករា មានទីតាំងនៅលើតំបន់ដែលបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមនុស្សរស់នៅច្រើន និងប្រជុំទៅដោយធនាគារ សាលារៀន និងមានអាជីវកម្មជាច្រើនបម្រើឱ្យការរស់នៅកាន់តែប្រសើរផងដែរ។ បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំនេញ និងមានភាពទទួលខុសត្រូវ ខ្ពស់ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឱ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។
សូមបញ្ជាក់ដែរថា បុរី អាម៉ូរី ៧មករា មានប្រភេទដីឡូត៌ដូចជា៖ ជម្រើសទី១ ដីទំហំ ៥ម៉ែត្រ x ២០ម៉ែត្រ, ជម្រើសទី២ ដីទំហំ ១០ម៉ែត្រ x ២០ម៉ែត្រ, ជម្រើសទី៣ ដីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ។
ប្រភេទផ្ទះនៅក្នុងបុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖ ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2, ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1, វីឡាកូនកាត់ E0+E1+E2 សម្រាប់ព័ត៌មានបន្ថែម ០៧៨ ៩០៩ ៩៩៩ ៕