(កណ្ដាល)៖ ដងទង់១គូ នៅវត្តសិរីដីដុះ ខេត្តកណ្តាល សម្រាប់បម្រើក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីសម្ពោធឆ្លងដងទង់មួយគូរ ប្រគេនព្រះសង្ឃវត្តសិរីដីដុះ ហៅវត្តព្រែកដូង ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្ដាល ធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី លោក ហុក អូន និងលោកស្រី ព្រមទាំងលោក ហុក គឹមសាន និង លោក លោកតា ពុទ្ធបរិស័ទ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងអង្គពិធីនោះដែរ ព្រះចៅអធិការវត្តសិរីដីដុះ ហៅវត្តព្រែកដូង ព្រះនាមបវរធម្មមុនី យង់ ទិត មានពុទ្ធិការថា ដោយមានសុខសន្តិភាពពាសពេញប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានស្តារ និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចហើយបានជួយជីវភាពរបស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់។
ជាក់ស្តែងថ្ងៃនេះ កើតចេញពីការរួមចំណែក និងសាមគ្គី របស់ព្រះសង្ឃគ្រប់ព្រះអង្គអាជ្ញាធរគ្រប់លំដាប់ថ្នាក់សប្បុរសជគ្រប់ទិសទី បានសាងសង់ដងទងមួយគូ និងប្រគេនព្រះសង្ឃវត្តសិរីដីដុះ ហៅវត្តព្រែកដូង ព្រមទាំងសមិទ្ធផលនានាក្នុងវត្ត សម្រាប់បម្រើការងារអោយវិស័យព្រះពុទ្ធសាសនាផងដែល៕