(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ.អ៊ី.ធី អ៊ិមផត អ៊ិចផត ក.ឯ បានធ្វើពិធីប្រកាសដាក់លក់ជាផ្លូវការនូវ នៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ផ្ទាល់ដី ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមហ៊ុន ខេ.អ៊ី.ធី អ៊ិមផត អ៊ិចផត ក.ឯ ត្រូវបានទទួលសិទ្ធក្នុងការនាំចូល និងចែកចាយនូវទឹកវីតាមីន យែនហ៊ី ទូទាំងប្រទេសកម្ពុជា ដោយស្របច្បាប់ពីក្រុមហ៊ុន យែនហ៊ី វីតាមីន វ៉តធើ ខូ អិល ធី ឌី របស់ប្រទេសថៃ។ ក្រុមហ៊ុន ខេ.អ៊ី.ធី អ៊ិមផត អ៊ិចផត ក.ឯ ត្រូវបានប្រជាជនទូទៅទទួលស្គាល់ និងកោតសសើរ ថាជាក្រុមហ៊ុនដែលគិតពីគុណភាព និងសេវាកម្ម ។

គួរបញ្ជាក់ផងដែរថា ទឹកវីតាមីន យែនហ៊ី (YANHEE) ជាទឹកដែលទទួលស្គាល់យ៉ាងខ្លាំងនៅប្រទេសថៃ គឺជាទឹកវីតាមីន ដែលសំបូរទៅដោយវីតាមីនច្រើនប្រភេទ ដូចជា វីតាមីន បេ១២, បេ៦, បេ៣, អាស៊ីតហ្វូលិក និងបាយអូទីន ដោយផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ទាំងមនុស្សចាស់ និងកុមារ។

ទឹកវីតាមីន យែនហ៊ី (YANHEE) ជំនួយដល់ខួរក្បាល ភ្នែក បេះដូង ប្រព័ន្ធរំលាយអាហារ រំលាយជាតិខ្លាញ់ការពារការលើសឈាម ការពារជំងឺទឹកនោមផ្អែម ជួយអោយសាច់ដុំរឹងមាំ ធ្វើអោយអារម្មណ៍ស្រស់ថ្លា កាត់បន្ថយស្ត្រេស ពិសេសធ្វើអោយស្បែកភ្លឺថ្លាមានសុខភាពល្អ។

ទឹកវីតាមីន យែនហ៊ី មានចំណុះ ៤៦០មីលីលីត ហើយមានពណ៌ដូចទឹកធម្មតា តែមានក្លិនផ្កាគ្រីសែនធឺមឹម និងមានរសជាតិផ្អែមតិចៗ តែមិនមានផ្ទុកជាតិស្ករនោះទេ ត្រូវបានទទួលការបញ្ជាក់ និងទទួលស្គាល់ដោយ GMP (ការអនុវត្តការផលិតល្អ) និង FDA (រដ្ឋបាលចំណីអាហារនិងឱសថ) ពីប្រទេសថៃ និង ប្រទេសកម្ពុជាយើងផងដែរ។

ទឹកវីតាមីន យែនហ៊ី (YANHEE) អាចប្រើប្រាស់សម្រាប់ឆុងជាមួយទឹកដោះគោ និងស្រ្តីមានផ្ទៃពោះក៏អាចប្រើប្រាស់បាន។ ទឹកវីតាមីន យែនហ៊ី (YANHEE) វីតាមីន ដើម្បីសុខភាពអ្នក និងគ្រួសារអ្នក។

នាំចូលនិងចែកចាយដោយ ក្រុមហ៊ុន ខេ.អ៊ី.ធី អ៊ីមផត អិចផត ឯ.ក, ដើម្បីទំនាក់ទំនង និងចែកចាយបន្ត៖ +៨៥៥ ០៧៨ ៨៩ ១០ ១១៕