(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ បិតាសន្តិភាពសម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗថា ការរក្សាសន្ដិភាព និងស្ថិរភាពនយោបាយ មានសារៈសំខាន់បំផុត មុននិយាយដល់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស (ចុចអាន)
២៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង (ចុចអាន)
៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ការបំបាត់ចោលហ្គេមអនឡាញនៅកម្ពុជា ព្រោះមិនចង់ឲ្យប្រទេសនេះក្លាយជាកន្លែងលាងលុយកខ្វក់ និងជង្រុកក្រុមម៉ាហ្វីយ៉ា (ចុចអាន)
៤៖ រដ្ឋបាលខេត្តបាត់ដំបង ប្រកាសជំហរអភិរក្សស្ពានថ្មចាស់បុរាណ ដែលបន្សល់ទុកពីជំនាន់អណានិគមបារាំង នៅមុខសាលាខេត្តឱ្យនៅគង់វង្ស ដោយមិនមានការរុះរើឡើយ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា (ចុចអាន)
៦៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ ជនបរទេសម្នាក់ដែលថតវីដេអូបង្ហោះប៉ះពាល់ដល់ភ្ញៀវទេសចរមកលេងកម្ពុជា ត្រូវបានហាមឃាត់ចូលមកខ្មែរជារៀងរហូត (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ព្រមានថា មន្ត្រីពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម ត្រូវដាក់ចូលឃ្លាំងមិនអាចឱ្យកាន់ការងារឡើយ (ចុចអាន)
៨៖ សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ (ចុចអាន)
៩៖ សម្តេច ស ខេង៖ ពេលចិនចូលមកច្រើន រាជរដ្ឋាភិបាលក៏រងសម្ពាធ ហើយពេលចិនចេញទៅវិញ រាជរដ្ឋាភិបាលក៏រងសម្ពាធ (ចុចអាន)
១០៖ តុលាការបង្ហាញសមាសភាព លើការជំនុំជម្រះសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ពាក់ពន្ធ័បទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» (ចុចអាន)