(កំពត)៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រយ៉ាងសប្បាយរីករាយក្នុងគោលបំណង លេីកកម្ពស់ចំណេះដឹងពី គ្រោះថ្នាក់នៃ គ្រឿង ញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី រួមគ្នាផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ ជាការពញ្ញាក់អារម្មណ៍និងចូលរួមកាន់តែសកម្មលេីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណផ្ទាំងរូបភាព សារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថូអនុស្សារីយ៍ផ្សេងៗ មាន មួក ប្រតិទិន សម្រាប់ចែកជូនដល់ពួកគាត់យកទៅផ្សព្វផ្សាយ បន្តដល់ក្រុម គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
លោក ឡោ សុវិជ្ជា អគ្គនាយកររង ក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍បានមានប្រសាសថា រាល់ពិធី បុណ្យសមុទ្រ និងបុណ្យទន្លេគឺតែងទទួលបានការគាំទ្រចូលរួមទស្សនាយ៉ាងច្រេីនកុះករ ដែលជាឱកាសសម្រាប់ក្រុមការងារយេីងឆ្លៀតផ្ញេីសារ ចំណេះដឹងដល់ ពួកគាត់ បានយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ក្នុងនាមជាដៃគូ លោក ដាំ ធី នាយកសាខាមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តកំពត បានមានប្រសាសន៍ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជន ហេីយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គមនានាមានជាអាទិ៍៖ ចូលរួមផ្សព្វផ្សាយអប់រំ បញ្ហាអនាម័យតាមសាលារៀន ការប្រលង ចម្រៀងកុមារ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដេីមហេីយកន្លង មកបានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយ សម្ភារៈ បម្រេីដល់ការងារសង្គមនានា។
ក្នុងឱកាសនោះ ថ្លែងក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានមានប្រសាសន៍ដោយសូមថ្លែងនូវអំណរគុណដល់ក្រសួងទេសចរណ៍ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ដៃគូយ៉ាងជិតស្និទ្ធ ក្នុងការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ ដែរ ឧត្តមសេនីយ៍ទោ លឹម តុងហួត ដដែលបានបន្ថែមថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារពហុវិស័យហេីយត្រូវការ ការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន ដឹកដៃគ្នា ធ្វេីដំណេីររួមគ្នា ធ្វេីសកម្មភាពរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តនិងការអភិវឌ្ឍ ជូនប្រជាពលរដ្ឋ ដេីម្បីអនាគតកូនចៅយេីង។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានឲ្យដឹងទៀតថា រយះពេលពីរថ្ងៃ (ថ្ងៃទី ២០-២១) នៃបុណ្យសមុទ្រ ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ ព្រះសង្ឃ មន្រ្តីរាជការ សិស្ស-និស្សិត យុវជន យុវនារី ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ មកចូលរួមទស្សនាស្វែងយល់នៅស្តង់ពិព៌រណ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យ៉ាងច្រេីនកុះករ ហេីយសកម្មភាពនេះនឹងបន្តដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃបញ្ចប់នៃបុណ្យសមុទ្រផងដែរ៕