(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្តចំនួន ៤ និងការរៀបចំផែនការសកម្មភាពក្នុងការកាត់បន្ថយនីតិវិធី និងការគ្រប់គ្រងការផ្លាស់ប្តូរ នៅពេលដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System - FMIS)។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរជម្រាបថា ការរៀបចំផែនការសកម្មភាពអនុវត្តន៍ទាំងនេះ គឺជាកិច្ចការប្រតិបត្តិសម្រាប់គាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដើម្បីធានាឲ្យបាននូវភាពគ្រប់ជ្រុងជ្រោយ, សង្គតិភាព, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, ការទទួលខុសត្រូវ និងអាចសម្រេចបានតាមគោលដៅ ដែលបានកំណត់ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ខ្លឹមសារលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖