(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់អ្នករស់នៅ និងធ្វើការនៅខណ្ឌច្បារអំពៅ និងទីតាំងជិតខាងនោះ ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ទើបតែបើកសម្ពោធ ការិយាល័យថ្មីស្រឡាង ស្ថិតនៅក្នុងបុរីប៉េងហួត បឹងស្នោ សម្ដៅបម្រើសេវាជូនអតិថិជនកាន់តែច្រើន កាន់តែលឿន និងកាន់តែល្អ។

ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនមានប្រូម៉ូសិនពិសេស លើការជាវកញ្ចប់អ៊ីនធឺណិត EzeSurf ថ្មី ដែលលោកអ្នកទទួលបានអ៊ីនធឺណិត បន្ថែមឥតគិតថ្លៃរហូតដល់៣ខែ និងកាដូមានតម្លៃជាច្រើនទៀត។ គ្រាន់តែ អ្នកចុះឈ្មោះជាមួយកញ្ចប់អ៊ីនធឺណិត EzeSurf អ្នកនឹងទទួលបានការថែមជូន អ៊ីនធឺណិតឥតគិតថ្លៃរយៈពេល២ខែ ដោយស្វ័យប្រវត្តិ ហើយបើអ្នកមានកាតសមាជិកបុរី ប៉េងហួត (Peng Huoth privilege card) អ្នកនឹងទទួលបានអ៊ីនធឺណិត ១ខែ បន្ថែមទៀតសរុប៣ខែ។

លើសពីនេះ លោកអ្នកក៏ទទួលបានកាដូពិសេសភ្លាមៗ ដូចជា កាបូប សៀវភៅស្បែក អាវយឺតជាដើម រហូតកាដូអស់ពីស្តុក។ វាពិតជាងាយស្រួល និងសាមញ្ញ ហើយមិនមានលក្ខខណ្ឌតម្រូវស្មុគស្មាញនោះទេ។

យោងតាមក្រុមហ៊ុន EZECOM ការិយាល័យថ្មីនេះ ផ្តល់ជូនសេវាកម្មអ៊ីនធឺណិតពេញលេញ សម្រាប់បម្រើប្រតិបត្តិការសំខាន់ៗ ទាំងឡាយណាដែលអតិថិជន មិនអាចធ្វើបានដោយខ្លួនឯងលើអ៊ីនធឺណិត។ ក្រុមហ៊ុនជឿជាក់ថា ការិយាល័យថ្មីនេះ នឹងផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ដល់អតិថិជនជាច្រើន ក៏ដូចជាទាក់ទាញអតិថិជនថ្មីនៅក្នុងខណ្ឌច្បារអំពៅផងដែរ។

សម្រាប់ការសាកសួរលម្អិត អ្នកអាចទាក់ទងទៅប្រព័ន្ធសេវាអតិថិជន របស់ក្រុមហ៊ុនលេខ 023 23 81 81 និង 085 88 81 81 ឬចូលទៅ ezecom.com.kh ឬទៅកាន់សាខា EZECOM ដែលនៅជិតលោកអ្នក៕