(ភ្នំពេញ)៖ ដំណើរទេសចរណ៍ទ្រង់ទ្រាយធំ ប្រកបដោយក្តីសប្បាយរីករាយ ដែលមិនធ្លាប់មានពីមុនមក នៅប្រទេសកម្ពុជា របស់ក្រុមហ៊ុន Nestlé ដែលមានគោលដៅលើកកម្ពស់ទម្លាប់ នៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំទៅដល់សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ បានធ្វើដំណើរមកដល់ផ្សារទំនើប អ៊ីអនម៉ល១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីបានធ្វើដំណើរ ទៅកាន់បណ្តាខេត្តចំនួន៥ រួចមក។
ក្រុមហ៊ុន Nestlé តែងតែយកចិត្តទុកដាក់ និងផ្សារភ្ជាប់របៀបរស់នៅ ប្រកបដោយសុខភាពល្អ និងទម្លាប់នៃការញ៉ាំអាហារឲ្យបានល្អត្រឹមត្រូវ ទៅក្នុងរបៀបវារៈនៃប្រតិបត្តិការរបស់ខ្លួន នៅទូទាំងពិភពលោក ដូច្នេះហើយបានជាក្រុមហ៊ុន Nestlé សម្រេចចិត្តរៀបចំនូវកម្មវិធី «ដំណើរទេសចរណ៍ Nestlé សុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ» នេះឡើង។
គោលបំណង គឺដើម្បីលើកទឹកចិត្ត និងជំរុញប្រជាជនកម្ពុជា ឲ្យក្លាយជាម្ចាស់ជើងឯកខាងសុខភាព ពោលមានសុខភាពល្អប្រសើរ ធ្វើឲ្យជីវិតរស់នៅកាន់តែសកម្មជាងមុន និងជ្រើសរើសអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ និងសុខភាពផ្លូវចិត្ត។
ដោយនាំមកជាមួយនូវ ការលើកកម្ពស់ការយល់ដឹង អំពីអាហារូបត្ថម្ភជូនដល់ប្រជាជន ដំណើរទេសចរណ៍នេះ បានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើនរួចមកហើយ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួម រហូតដល់ទៅប្រមាណមួយម៉ឺននាក់ឯណោះ។
ព្រឹត្តិការណ៍ដ៏ធំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឌីជេ ណាណា និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ដែលបានចែករំលែក អំពីគន្លឹះមានប្រយោជន៍ជាច្រើន ដែលអាចអនុវត្តបានប្រចាំថ្ងៃ ដើម្បីធ្វើឲ្យសុខភាពកាន់តែប្រសើរ ជីវិតកាន់តែរីករាយ និងបានពិភាក្សាអំពីបញ្ហាអាហារូបត្ថម្ភ ដែលជះឥទ្ធិពលដល់ប្រជាជនកម្ពុជា រួមទាំងបញ្ហាប្រឈម ដែលកំពុងកើតមានទាក់ទង នឹងបញ្ហាកង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភផងដែរ។
បញ្ហាកង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារនៅកម្ពុជា នៅតែជាបញ្ហាប្រឈមដដែល ហើយក្រុមហ៊ុន នឹងខិតខំបន្តដោះស្រាយបញ្ហានេះ ដោយការអប់រំប្រជាជនក្នុងស្រុក តាមរយៈកម្មវិធីដំណើរទេសចរណ៍នេះ និងការផ្តល់ ផលិតផល ដែលមានមីក្រូសារជាតិបំប៉នប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារ និងមនុស្សពេញវ័យតាមរយៈផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ (Bear Brand) និងភេសជ្ជៈ ម៉ៃឡូ ជាដើម។
ព្រឹត្តិការណ៍នេះ នឹងបិទបញ្ចប់នៅឯខេត្តតាកែវ នាថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដោយនឹងនាំមកនូវកម្មវិធីកម្សាន្តសប្បាយៗ រួមជាមួយនឹងសកម្មភាពហាត់ប្រាណជាច្រើនដូចជា៖ ការរាំលេង និងការបង្វិលកង ព្រមទាំងការចាប់រង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
ការពិនិត្យសុខភាព ដោយឥតគិតថ្លៃ អាចរកបានពេញមួយថ្ងៃ ជាមួយនឹងការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) និងការធ្វើតេស្តឆ្អឹង រួមជាមួយដំបូន្មានសំខាន់ៗជាច្រើន ដោយផ្អែកលើលទ្ធផល និងគន្លឹះសុខភាពប្រចាំថ្ងៃ។
លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍នេះ សាធារណជន ក៏អាចភ្លក្សបានដោយឥតគិតថ្លៃ និងសេរីនូវរាល់ផលិតផល ដែលមានគុណភាពខ្ពស់ទាំងអស់ ដែលផ្តល់ជូនដោយក្រុមហ៊ុនផងដែរ។ ដល់ពេលដែលត្រូវគិតគូរពីសុខភាពរបស់លោកអ្នកហើយ សូមកុំឲ្យព្រឹត្តិការណ៍អប់រំដ៏មានសារសំខាន់មួយនេះ រំលងផុតពីលោកអ្នកឲ្យសោះ៕