(ភ្នំពេញ)៖ ក្រុមហ៊ុនហុងដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកសម្ពោធហាងលក់ម៉ូតូហុងដាថ្មីបន្ថែមទៀត នៅសាខាចំការដូង ដើម្បីផ្ដល់ជម្រើសកាន់តែល្អប្រសើរ និងកាន់តែគៀកជាមួយអតិថិជនរបស់ខ្លួន ដែលកំពុងតែគាំទ្រ និងប្រើប្រាស់ម៉ូតូហុងដា។
លោក រីយុ តាហាស៊ី (Ryo Takahashi) ប្រធានចាត់ការទូទៅ និងសម្របសម្រួលផ្នែកពាណិជ្ជកម្មម៉ូតូនៃ Asian Honda Motor Co., Ltd. បានលើកឡើងថា នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនហុងដា នៅទូទាំងពិភពលោកបានបង្កើត និងផ្សព្វផ្សាយចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០ របស់ខ្លួនរួចមកហើយ ដែលក្នុងនោះបានប្តេជ្ញា ពង្រីកលទ្ធភាពនៃការរស់នៅ របស់មនុស្សទាំងអស់ ហើយកំពុងធ្វើការឆ្ពោះទៅរកការសម្រេច បាននូវការងារនេះ។
លោកអះអាងថា ឥឡូវនេះក្រុមហ៊ុនហុងដា គឺជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធ ជាមួយក្រុមហ៊ុន អិនស៊ីអិច ដែលបានផ្តល់នូវផលិតផលហុងដាជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ផលិតផលរបស់ហុងដា បានក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោក រីយុ តាហាស៊ី (Ryo Takahashi) បានគូសបញ្ជាក់ថា ពិធីសម្ពោធ ហាងលក់ម៉ូតូហុងដា ចំការដូង ដែលមិនអាចបំភ្លេចបាននេះ គឺជាសមិទ្ធផល នៃគោលដៅរួមចំណែករយៈពេលវែអង ជាមួយក្រុមហ៊ុនអិនស៉ីអិច ដើម្បីរួមចំណែកបម្រើដល់សង្គម និងកែប្រែជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ហើយឥលូវគោលដៅនេះ ត្រូវបានរួមចំណែកដោយលោក ឡៅ ជីវហួរ។
លោកបានបន្ដទៀតថា ក្រុមហ៊ុនហុងដា រំពឹងថា មានការទទួលស្គាល់ និងគាំទ្រពីមជ្ឈដ្ឋានសង្គមទៅលើសកម្មភាពទាំងអស់ ដែលផ្ដល់ដោយ ហាងលក់ម៉ូតូហុងដា ចំការដូង។ ក្នុងនាមក្រុមហ៊ុនហុងដា និងអាស៊ានហុងដា ដំបូងចង់ឲ្យអតិថិជនមានការពេញចិត្ត បន្ទាប់មកក្រុមហ៊ុនក៏ចង់ឲ្យសាខា និងក្រុមហ៊ុនអិនស៉ីអិច សប្បាយរីករាយផងដែរ ដែលនាំឲ្យមានក្ដីសប្បាយរីករាយ ជាលក្ខណៈក្រុមហ៊ុនហុងដា៕