(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា (ចុចអាន)
២៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតំបន់ក្តាន់២ ឲ្យទៅជារង្វង់មូលវិញ ដើម្បីរំដោះការកកស្ទះចរាចរណ៍ (ចុចអាន)
៣៖ រដ្ឋបាលខេត្តបាត់ដំបង ប្រកាសជំហរអភិរក្សស្ពានថ្មចាស់បុរាណ ដែលបន្សល់ទុកពីជំនាន់អណានិគមបារាំង នៅមុខសាលាខេត្តឱ្យនៅគង់វង្ស ដោយមិនមានការរុះរើឡើយ (ចុចអាន)
៤៖ គម្រោងវិនិយោគ៣ថ្មីទៀត សរុបទុនវិនិយោគជាង១០លានដុល្លារត្រូវបាន CDC អនុម័តឲ្យដំណើរការ (ចុចអាន)
៥៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងកូនចៅសរុប ៥នាក់ ត្រូវទទួលរងទណ្ឌកម្មផ្នែកវិន័យ ពីភាពមិនប្រក្រតីលើការងារ (ចុចអាន)
៦៖ បុណ្យសមុទ្រ៖ រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពត បំផុសឱ្យពលរដ្ឋដាំដើមឈើឱ្យបានច្រើន ដើម្បីនិរន្តរភាពបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ (ចុចអាន)
៧៖ ទាំងថៅកែស្ថានីយ៍ប្រេង PTT ក្បែររង្វង់មូលគួស្រូវ និងគ្រូបង្រៀន កំពុងស្ថិតក្រោមការសួរនាំរបស់ព្រះរាជអាជ្ញារង សាយ ណូរ៉ា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ Google គាំងដំណើរការនៅតំបន់មួយចំនួន ដោយសារការដាច់ខ្សែ Fibre Optic ដែលជារឿងកម្រ និងចម្លែកខ្លាំង (ចុចអាន)
២៖ អ្នកពន្លត់ភ្លើងឆេះព្រៃពីររូបបាត់បង់ជីវិត ខណៈអូស្ត្រាលីកំពុងបន្តរងគ្រោះកាន់តែធ្ងន់ (ចុចអាន)
៣៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីសុំទោសប្រជាជន ដែលលោកនាំគ្រួសារទៅកម្សាន្តកោះហាវ៉ៃ ទាំងដែលអូស្ត្រាលីកំពុងរងគ្រោះភ្លើងឆេះព្រៃ (ចុចអាន)
៤៖ ឆ្លើយតបភាពតានតឹងក្នុងតំបន់ ជប៉ុនបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២០ ដើម្បីទិញសព្វាវុធច្រើនមុខពីអាមេរិក (ចុចអាន)
៥៖ មេដឹកនាំបក្សសាធារណរដ្ឋដែលកំពុងគ្រប់គ្រងព្រឹទ្ធសភាអាមេរិក បង្ហាញជំហរប្រឆាំងចំពោះនីតិវិធីដកលោក ត្រាំ ពីតំណែង ដែលត្រូវបាន ដំណើរការដោយសភាតំណាងរាស្រ្ត (ចុចអាន)
៦៖ រដ្ឋសភាអាមេរិក អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់លោក ត្រាំ មួយថ្ងៃ ក្រោយបោះឆ្នោតដករូបលោកពីតំណែង (ចុចអាន)
៧៖ សមាជិកសភាអាល្លឺម៉ង់រិះគន់ធ្ងន់ៗលើអាមេរិក ដែលទើបអនុម័តច្បាប់ដាក់ទណ្ឌកម្មប្រទេសណា ដែលរកស៊ីឧស្ម័នជាមួយរុស្ស៊ី (ចុចអាន)
៨៖ ក្មេងស្រីវ័យជំទង់បម្រុងលួចយន្តហោះមួយគ្រឿង តែបញ្ជាខុសបច្ចេកទេសនាំឲ្យបុកអគារ ក្នុងព្រលាននៅរដ្ឋកាលីហ្វ័រញ៉ា (ចុចអាន)
៩៖ លោក ពូទីន រំពឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងឆ្លងផុតការប៉ុនប៉ងទម្លាក់ពីតំណែង (ចុចអាន)
១០៖ យន្តហោះចម្បាំងអ៊ីស្រាអែល វាយលុកតំបន់ហ្គាហ្សា ជាឆ្លើយតបនឹងការបាញ់គ្រាប់រ៉ុក្កែត (ចុចអាន)
១១៖ Facebook កំពុងស៊ើបអង្កេតចំពោះការចោទប្រកាន់ថា ទិន្នន័យសម្ងាត់នៃអ្នកប្រើប្រាស់ «២៦៧លាននាក់» ត្រូវបែកធ្លាយជាសាធារណៈ (ចុចអាន)
១២៖ ព្រឹត្តិការណ៍អន្តរជាតិ៖ ទង្វើរបស់មនុស្សបានជះឥទ្ធិពលខ្លំាង ដល់ការប្រែប្រួលបរិយាកាសភពផែនដី ក្នុងមួយសតវត្សរ៍ចុងក្រោយ (ចុចអាន)
១៣៖ អាជ្ញាធរហុងកុងលុបចោលព្រឹត្តិការណ៍បាញ់កាំជ្រួចឆ្លងឆ្នាំ ដោយសារបារម្ភពីបាតុកម្ម (ចុចអាន)