Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូលរួមដោយសេរី នឹងមានឱកាសឈ្នះរង្វាន់ ក្នុងព្រឹត្ដិការការតាំងពិព័រណ៍ស្វាគមន៍ចូលឆ្នាំសកល Mega New Year Fair

20-12-2019 18:29

(ភ្នំពេញ)៖ លោកអ្នកដែលមិនចង់ទៅកំសាន្ដនៅទីណា ឆ្ងាយ សូមអញ្ជើញមកចូលរួមសប្បាយទាំងអស់គ្នានៅរាជធានីភ្នំពេញ ធានានឹងសប្បាយរីករាយជាមួយការជ្រើសរើសផលិតផល និងកម្មវិធីកំសាន្ដចាប់រយករង្វាន់ផ្សេងៗផងដែរ។

ដូច្នេះ សម្រាប់លោកអ្នក ចង់ឆ្លងឆ្នាំ ដោយបាច់ធ្វើដំណើរឆ្ងាយ អស់កម្លាំង ហើយចំណាយលុយតិច ទទួលបានផលិតផលល្អៗ សូមអញ្ជើញចូលរួមការតាំងពិព័រណ៍ស្វាគមន៍ចូលឆ្នាំសកល Mega New Year Fair ទាំងអស់គ្នា។

ការតាំងពិព័រណ៍ស្វាគមន៍ចូលឆ្នាំសកល Mega New Year Fairនេះ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៧ ដល់២៩ ខែធ្នូ ចុងឆ្នាំនេះ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដីខាងក្រៅ ដែលចាប់ផ្ដើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ១០យប់។

ក្នុងឱកាសនោះ លោកអ្នក នឹងបានទស្សនាការប្រគំតន្ដ្រីនានាៗចាប់តាំងពីម៉ោង ២រសៀលតទៅ៕

ចូលរួមទាំងអស់គ្នា ដោយសេរី នឹងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ! កុំភ្លេចណា! ជួយនៅអូឡាំព្យាជាន់ផ្ទាល់ដីទាំងអស់គ្នា!