(ព្រះសីហនុ)៖ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងល្បាតតាមផ្លូវដល់ម្ដុំផ្សារពាណិជ្ជកម្ម ពេលនោះ មានជនជាតិចិនម្នាក់កំពុងជិះម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿង ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនជាតិចិន។

ភ្លាមៗនោះកម្លាំងនគរបាល បានដេញប្រផិតចាប់ប្រផីងជនសង្ស័យទាំង ២នាក់នោះ រហូតដល់ចំណុចមហោស្របចាស់ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

កម្លាំងនគរបាលក៏បានកៀរម៉ូតូជនសង្ស័យទាំង ២នាក់ ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចបាត់។

ជនរងគ្រោះឈ្មោះ SHANG WEI អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារបានបង់រួមមាន៖

*ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ
*ជនសង្ស័យឈ្មោះ ភា សុធារ៉ា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអណ្ដូងថ្ម ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វត្ថុតាងចាប់យកបានរួមមាន៖

*ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ
*ម៉ូតូ ០១គ្រឿង ម៉ាក HONGDA(WINNER) ពណ៌ខ្មៅគ្មានស្លាកលេខ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែសាកសួរ និងបន្តនីតិវិធី៕