(ភ្នំពេញ)៖ វិស័យឧស្សាហកម្មម៉ូដនៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែលបានទទួលជយលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យក្នុងកម្មវិធីរាត្រីសមោសរដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។
កាលពីកន្លងទៅថ្មីៗនេះ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់ បានជួបជុំគ្នានៅសាលកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions of Fashion។ កម្មវិធីពោរពេញទៅដោយការកោតសរសើរ បានឈានទៅដំណាក់កាលចុងក្រោយនៃបេសកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរកអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេងដ៏លេចធ្លោក្នុងប្រទេសនេះ ហើយមានកម្មវិធីប្រកាសឈ្មោះបេក្ខជនបេក្ខនារីជយលាភីប្រចាំកម្មវិធីប្រកួតប្រជែងអស្ចារ្យនេះ។
កម្មវិធីរាត្រីពោរពេញទៅដោយភាពរស់រវើក ភាពរីករាយ និងទាន់សម័យបានឃើញអ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួលពានដែលខ្លួនបានប៉ងប្រាថ្នាចង់បានជាយូរណាស់មកហើយ។ ទស្សនិជន លំដាប់ វីអាយភី បានទស្សនាកម្មវិធីដើរម៉ូដដ៏វិសេសវិសាល។ អ្នកបង្ហាញម៉ូដទាំងដប់រូប បានដើរបង្ហាញម៉ូតដោយបង្អួតសម្លៀកបំពាក់ និងគ្រឿងលម្អ ដែលបានច្នៃម៉ូដដោយអ្នកច្នៃម៉ូដជយលាភី។
ស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាត និងរចនាបថគួរឲ្យទាក់ទាញរបស់អ្នកច្នៃម៉ូតល្បីឈ្មោះក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំងបង្ហាញពេញមួយរាត្រីកាលនោះ ដែលមានកម្មវិធីកម្សាន្តសប្បាយ ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា។
កម្មវិធី ABC’s Lions of Fashion បានបើកដំណើរការចាប់តាំងពីខែឧសភា ដែលជាកម្មវិធីដំបូងបង្អស់ដែលពុំធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរួមមានកម្មវិធីជាច្រើន ដែលរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូដ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូដ ដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើម។
បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន ១៣១៨នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ១២៧នាក់ បានដាក់ពាក្យចូលរួមប្រឡងក្នុងកម្មវិធីពិសេសនេះ ហើយត្រូវបានជម្រុះយកបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន២២២នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ៤០នាក់។ គណៈកម្មាការវិនិច្ឆ័យមកពីទស្សនាវដ្តី សូ វរីន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) និងABC Extra Stout បានសម្រេចជ្រើសរើសយកបេក្ខជនបេក្ខនារីចុងក្រោយចំនួនដប់រូប តាមផ្នែកជំនាញនីមួយៗខាងលើ។
បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដ ត្រូវបានល្បងសមត្ថភាពច្នៃម៉ូដបី សម្រាប់អ្នកបង្ហាញម៉ូតពាក់ ព្រមទាំងចូលរួមក្នុងការប្រកួតប្រជែងច្នៃម៉ូដ និងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ដែលទទួលការពេញនិយមពីអ្នកមើលជាច្រើន។ កម្មវិធីពិសេសនេះ កាន់តែផ្តល់ភាពរីករាយអស្ចារ្យ ដោយមានរៀបចំកម្មវិធីបង្ហាញម៉ូដពិសេស ដែលបង្ហាញម៉ូដច្នៃប្រឌិតថ្មីៗជាច្រើនម៉ូដ ដែលបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដបានពាក់បង្អួតលើឆាក។
អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូដជយលាភី និងអ្នកច្នៃម៉ូដជយលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ចំនួន៣ពាន់ដុល្លារ សំបុត្រយន្តហោះរ៉ាប់រងការចំណាយទាំងអស់ សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាននៅលើគម្រមុខ និងប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។
អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជយលាភី និងអ្នកច្នៃម៉ូដជយលាភីលេខ២ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ២ពាន់ដុល្លារ និងបង្ហាញវត្តមានប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូដជយលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ៣ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១ពាន់ដុល្លារ និងបង្ហាញវត្តមានពីរទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។បេក្ខជនជយលាភីទាំងអស់ ទទួលបានកិច្ចសន្យារយៈពេលបីឆ្នាំជាមួយទីភ្នាក់ងារ Arise ។
កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន ៥០០ដុល្លារ ជូនអ្នកបង្ហាញម៉ូដអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើសដោយសាធារណជន។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលលើកកម្ពស់នូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូ វរីន ដែលជាទស្សនាវដ្តីម៉ូដ ដែលជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូដ និងវិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរនៅកម្ពុជា, NOMI និង Nata Footwear៕
ពិសាដោយការទទួលខុសត្រូវ!