(កណ្ដាល)៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានការប្រគំតន្រ្តីពី អ្នកនាង មិដុរិ ដែលជាអ្នកលេង វីយូឡុង ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ នាងព្រមទាំងក្រុមដែលមកពី ICEP(International Community Engagement Program)ទាំងអស់មានសមាជិក៤ នឹងមកប្រគំភ្លេងរួមគ្នា ជូនដល់អ្នកជំងឺជាង៥០នាក់ ដែលកំពុងតែសំរាកព្យាបាល នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងបរិវេនមន្ទីរពេទ្យបង្អែកពញាឮ។
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និង MUSIC SHARING នឹងចែករំលែកអារម្មណ៍របស់អ្នកជំងឺ។ អង្គការបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌ ដែលផ្តល់ជូនដោយមិនគិតប្រាក់។ សមាជិកទាំងអស់នៃមន្ទីរពេទ្យ ផ្តោតសំខាន់ទៅលើការផ្តល់ជូន ដោយយកចិត្តទុកដាក់នូវការថែទាំអ្នកជំងឺ ដោយគុណភាពខ្ពស់។ ការប្រគំតន្ត្រីនេះផងដែរ អ្នកនាង មិដុរិ និងអង្គការបេះដូងជប៉ុនរួមទាំងសមាជិកសហការគ្នា ដើម្បីធ្វើឲ្យអារម្មណ៍អ្នកជំងឺ ក៏ដូចជាគ្រួសារអ្នកជំងឺបានធូរស្បើយ។
អ្នកលេងវីយូឡុង អ្នកនាង មិដុរិ និងតន្ត្រីករ៣នាក់ទៀតមកពី ICEP សម្ដែងនូវតន្ត្រីក្លាស៊ិកជូនទស្សនា។ មិនមែនត្រឹមតែជាការសម្តែង នៅចំពោះមុខអ្នកជំងឺជាច្រើនតែម្តងប៉ុណ្ណោះទេ ថែមទាំងសម្តែងជូនអ្នកជំងឺកុមារមហារីក ទៅតាមបន្ទប់តូចៗនីមួយៗផងដែរ។ ដោយសារតែអ្នកជំងឺកុមារមហារីក មានប្រព័ន្ធភាពស៊ាំខ្សោយ គឺមិនអាចចេញពីបន្ទប់ ក្នុងកំឡុងពេលទទួលការព្យាបាលនោះទេ។ ហេតុដូច្នេះហើយទើបក្រុមតន្ត្រីករ ចូលប្រគំតន្ត្រីជូនតាមបន្ទប់នីមួយៗ។
មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូន នូវសេវាកម្មព្យាបាលដល់កុមារ និងមនុស្សចាស់ក្រីក្រដោយមិនគិតប្រាក់។ អ្នកជំងឺប្រមាណជាង១៥០០០នាក់ បានទទួលការព្យាបាល និងប្រមាណជាង១០០០នាក់បានទទួលការវះកាត់ កាលពីឆ្នាំកន្លងទៅនេះ។ អង្គការបេះដូងជប៉ុន បានកំពុងបន្តសកម្មភាពព្យាបាល រយ:ពេល១០ឆ្នាំមកហើយ។
មុនពេលបង្កើតទីតាំងមជ្ឈមណ្ឌលព្យាបាល នៅខេត្តកណ្តាលកាលពីឆ្នាំ២០១៦ ពេលនោះ គឺផ្តោតសំខាន់ទៅលើការពិនិត្យជំងឺចល័ត។ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា បាននាំយកឧប្បករណ៍វេជ្ជសាស្រ្ត ទៅដល់ទីជនបទ ដើម្បីផ្តល់ជូននូវការពិនិត្យបូករួមទាំងការវះកាត់ផងដែរ។ បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលព្យាបាលកុមាររួចមក ក៏នៅតែបន្តការពិនិត្យជំងឺចល័តផង និងព្យាបាលជូនផងតាំងពីកុមារ រហូតដល់មនុស្សចាស់ ដោយមិនគិតប្រាក់។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចំណុចសំខាន់នៃបេសកកម្ម គឺការធ្វើឲ្យវេជ្ជសាស្រ្តទៅដល់កន្លែង ដែលពុំមានវេជ្ជសាស្ត្រ។
នៅឆ្នាំ២០១៨ អង្គការបេះដូងជប៉ុន បានចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារ ទៅលើកុមារដែលមានភាពលំបាក ក្នុងការទទួលការព្យាបាលនៅកម្ពុជា។ នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានអ្នកជំងឺមហារីកបានបញ្ចប់ការព្យាបាល ដោយសុវត្ថិភាពរួចមកហើយ។ គ្រូពេទ្យជំនាញបានព្យាបាល ដោយប្រើថ្នាំគីមី ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុន បានមកធ្វើការវះកាត់ជូនអ្នកជំងឺមហារីក ក៏ដូចជាជំងឺដែលពិបាកព្យាបាលផ្សេងទៀត ជាទៀងទាត់។ បើទោះជាជំងឺដែលត្រូវទទួលការព្យាបាល រយ:ពេលយូរក៏ដោយ ក៏ថ្លៃព្យាបាលទាំងអស់មិនគិតប្រាក់ឡើយ៕