(ភ្នំពេញ)៖ សមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារឹមកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកពិធីពិព័រណ៍ នៃសម្ភារសំណង់ និងគ្រឿងសង្ហារឹម «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ»។ ពិព័រណ៍នេះ រៀបចំធ្វើឡើង នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ដើម្បីបន្តការជោគជ័យ នៃការតភ្ជាប់ពាណិជ្ជកម្ម ក្នុងពិធីលើកទី១ និងបញ្ចូលឈាមសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្នុងពិធីពិព័រណ៍លើកនេះ សមាគមសម្ព័ន្ធ បានបង្កើតវេទិកាអន្តរជាតិ សម្រាប់ក្រុមហ៊ុនផលិតសម្ភារសំណង់នៅអាស៊ាន និងវិនិយោគិន លើវិស័យអចលនទ្រព្យ ដើម្បីប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងការពិភាក្សាអំពីឱកាសអាជីវកម្ម។

ពិធីនេះ បានអញ្ជើញសមាជិក នៃសមាគមសម្ព័ន្ធសម្ភារសំណង់ និងគ្រឿងសង្ហារឹមកម្ពុជាទាំងអស់ មកចូលរួមដែលជាក្រុមហ៊ុនពាក់ព័ន្ធ និងការរចនាបឋមលទ្ធកម្ម ការត្រួតពិនិត្យផលិតកម្ម វិស្វកម្ម និងសម្ភារសំណង់ -ល-។

បន្ថែមពីនេះ សមាគមសម្ព័ន្ធ បានសហការជាមួយ និងវេទិកាធនធានផ្សេងៗទៀត តាមរយៈការចែករំលែកព័ត៌មាន ការតភ្ជាប់តម្រូវការ និងផ្គត់ផ្គង់ដ៏ច្រើន និងមានគុណភាពខ្ពស់ ដើម្បីផ្តល់សេវាកម្មក្នុងការផ្គត់ផ្គង់សម្ភារសំណង់ ដល់វិនិយោគិនលើវិស័យអចលនទ្រព្យ និងផ្តល់បញ្ហាញទីផ្សារ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់។

ពិធីនេះ បានធ្វើឡើងដោយ សមាគមសម្ព័នសម្ភារសំណង់ និងគ្រឿងសង្ហារឹមកម្ពុជា ដោយផ្អែកលើគោលបំណង បង្កើនការកត់សម្គាល់ឈ្មោះក្រុមហ៊ុន ដែលចូលរួមបង្កើតឱកាសមួយដ៏ល្អ ក្នុងការផ្សព្វផ្សាយគម្រោងនិងផលិតផល របស់សមាជិកផងដែរ។

ពិធីនេះ ក៏បានរៀបចំកន្លែងតាំងពិព័រណ៍ បង្ហាញនូវផលិតផលដ៏ល្អប្រណិត ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនង និងគ្នារវាងក្រុមហ៊ុនចូលរួម និងវិនិយោគិនលើវិស័យអចល បន្ទាប់ពីការស្រាវជ្រាវទីផ្សារស៊ីជម្រៅ អ្នករៀបចំ កម្មវិធីបានជ្រើសរើសវិនិយោគិន លើវិស័យអចលនទ្រព្យល្បីៗនៅកម្ពុជា តភ្ជាប់និងក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ល្បីៗ ដោយមានប្រសិទ្ធិភាពនិងវិជ្ជាជីវៈ ជំរុញវេទិកាឲ្យមានភាពកិច្ចសហប្រតិបត្តិការបើកចំហ និងទទួលភាពជោគជ័យរួមគ្នា។

បន្ថែមពីនេះ វេទិកានេះ ជាវេទិកាមួយដ៏សំខាន់សំរាប់វិស័យសម្ភារសំណង់ក្នុងប្រទេស និងជាសេវាកម្មមួយ ដែលមានភាពច្នៃប្រឌិត និងមានគុណភាពល្អ។ ហើយក៏ជាបណ្តាញភ្ជាប់ដ៏សំខាន់ ក្នុងពង្រឹងការ ទំនាក់ទំនងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងវិស័យសេវាកម្មវិស្វកម្ម នៅក្នុងប្រទេសផ្សេងៗផងដែរ។

វេទិកានេះ នឹងធ្វើឲ្យប្រសើរឡើង នូវកម្រិតនៃភាវូបនីយកម្ម ភាពជំនាញ និងកម្រិតទីផ្សារ។ ហើយនឹងព្យាយាមក្លាយ ជាសមាគមសម្ព័ន្ធផ្សព្វផ្សាយមួយ ដែលមានគុណភាពខ្ពស់ មានឥទ្ធិពលសម្រាប់វិស័យសម្ភារសំណង់ និងគ្រឿងសង្ហារឹម និងមានការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់អាស៊ីអាគ្នេយ៍៕