(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំ និងមានគុណភាពខ្ពស់ជូនអតិថិជន ជាពិសេសក្បឿង ជីប ម៉ុង តែម្តងនោះ បានផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន ធ្វើឲ្យម្ចាស់ដេប៉ូជាច្រើន លក់ក្បឿងប្រភេទនេះដាច់ខ្លាំងណាស់។
លោក ងួន គីមហាក់ ម្ចាស់ដេប៉ូ ងួន ហួត បញ្ជាក់ថា៖ «ក្បឿងម៉ាកចាស់ គឺមានអាទិភាពជាង។ ក្បឿង ជីប ម៉ុង ថ្មី ខ្ញុំត្រូវតែប្រឹងប្រែង។ ខ្ញុំប្រាប់អតិថិជនថា ក្បឿង ជីប ម៉ុង ត្រូវបានផលិតក្នុងស្រុក ប៉ុន្តែត្រូវបានផលិតដោយម៉ាស៊ីនអ៉ីតាលី ដែលធ្វើឲ្យផលិតផលមានគុណភាពខ្ពស់»។
លោក គីមហាក់ បន្តថា ក្បឿង ជីប ម៉ុង ត្រូវបានគេទទួលស្គាល់ច្រើន នាពេលបច្ចុប្បន្ន ហើយមិនដែលទទួលបានការត្អូចត្អែពីអតិថិជនឡើយ។ តែលោកឲ្យយោបល់ថា ក្រុមហ៊ុនត្រូវផ្សព្វផ្សាយបន្ថែមទៀត។
លោកពិតជាគាំទ្រដល់កម្មវិធីសិក្ខាសិលា ដែលគ្រោងធ្វើនៅដេប៉ូលោក ដោយអញ្ជើញមេជាង និងដេប៉ូចែកចាយបន្តមកចូលរួម។ ដូច្នេះពួកគេនឹងស្គាល់ផលិតផលក្បឿង ជីប ម៉ុង កាន់តែច្បាស់៕