(ភ្នំពេញ)៖ មន្រ្តីនគរបាលជាតិ ៤៤នាក់ នៅនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានប្រកាសតែងតាំង មុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធាននាយកដ្ឋាន និងព្រមទាំងបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១៩ លើកទិសដៅការងារ ឆ្នាំ២០២០ផងដែរ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ, នាយ-នាយរងផ្នែក និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានជនភៀសខ្លួន។
លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានណែនាំដល់នាយនគរបាលជាតិ នៃនាយកដ្ឋានជនភៀសខ្លួន ឲ្យពង្រឹងនូវសមត្ថភាព ផ្នែកភាសាបរទេស ដើម្បីអនុវត្តនូវការងារជំនាញឲ្យបានល្អ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បាននាំនូវការផ្ដាំផ្ញើពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដោយបានណែនាំ ដល់នាយនគរបាលជាតិ នៃនាយកដ្ឋានជនភៀសខ្លួន ឲ្យពង្រឹងនូវសមត្ថភាព ផ្នែកភាសាបរទេស ដើម្បីអនុវត្តនូវការងារជំនាញឲ្យបានល្អ ហើយជាពិសេសត្រូវគោរពរាល់បទបញ្ជា ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងនោះផងដែរ នាយកដ្ឋាន បានធ្វើពិធីប្រកាសតួនាទី នាយរងការិយាល័យចំនួន០៣នាក់, នាយ-នាយរងផ្នែកចំនួន១៨នាក់, បំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ចំនួន៦នាក់, វរសេនីយ៍ត្រីចំនួន៤នាក់, អនុសេនីយ៍ឯក ចំនួន១៣នាក់, អនុសេនីយ៍ទោ ចំនួន២នាក់ និងប្រគល់បណ្ណសរសើរ ចំនួន២ការិយាល័យ ដល់មន្ត្រីចំនួន៤នាក់ និងលិខិតសរសើរចំនួន២នាក់៕