(កំពង់ឆ្នាំង)៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកស្លាប់ ខណៈដែលពួកគេបានចុះលេងទឹកស្រះមួយកន្លែង ស្ថិតនៅក្នុងបរិវេណបន្ទាយកងវរសេនាតូចលេខ១ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងទាំងពីរនាក់ឈ្មោះ សន ផាតម៉េងលៀង ភេទប្រុស អាយុ១០ឆ្នាំ និងឈ្មោះ ឯម ម៉ារីយ៉ា ភេទស្រី អាយុ១២ឆ្នាំ ដោយនៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់បាននាំគ្នាទៅចុះលេងទឹកស្រះខាងលើ បន្ទាប់មកក៏បានលង់ស្លាប់ទាំងពីរនាក់តែម្ដង មិនអាចជួយសង្គ្រោះបាន។
សពកុមាររងគ្រោះទាំងពីរនាក់បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានធ្វើកោសល្យវិច័យទៅតាមបច្ចេកទេសរួចមក សមត្ថកិច្ចបានកំណត់ថា ការស្លាប់របស់កុមារទាំងពីរនាក់ខាងលើនេះ គឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សាកសពជូន ទៅក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕