(ភ្នំពេញ)៖ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅទី៣ហើយដែលតន្រ្តីទេសចរ Cambodia Brew the Beat របស់ស្រាបៀរកម្ពុជា ត្រូវទៅដល់នាចុងសប្តាហ៍ថ្ងៃទី២១ និង២២ ខែធ្នូនេះ នៅបរិវេណទីធ្លាដីឡូត៍ឧកញ្ញ៉ា ឈួន គីមសាន តាមបណ្តោយផ្លូវជាតិលេខ ៤ ប្រមាណ ៣០០ម៉ែត្រ ពីផ្សារកំពង់ស្ពឺ។
ការសម្តែងជូនពលរដ្ឋកម្ពុជានៅខេត្តកំពង់ស្ពឺនេះ នឹងត្រូវដឹកនាំដោយកំពូលតារា ចម្រៀងអ្នកនាង ពេជ្រ សោភា ចូលរួមផ្តល់ភាពសប្បាយរីករាយបន្ថែមដោយកញ្ញា រ៉េត ស៊ូហ្សាណា លោក ហ្សូណូ លោក នី រតនា អ្នកនាង សុគន្ធ នីសា និង តារាចម្រៀងហង្សមាសផ្សេងទៀតផងដែរ។
ការជូនដំណឹងនេះចាត់ទុកថាជាការអញ្ជើញដល់បងប្អូនអ្នកខេត្តកំពង់ស្ពឺ ដើម្បីចូលរួមរាំលេងកម្សាន្តជាមួយការប្រគំតន្ត្រីដ៏សប្បាយរីករាយមួយនេះដែលអនុញ្ញាតិឱ្យចូលរួមដោយសេរីចាប់ពីម៉ោង ៦ល្ងាច រហូតដល់ពាក់កណ្តាលអាធ្រាត្រ។ ហើយការប្រគំតន្រ្តីនេះទៀតសោតក៏នឹងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសចាប់ពីម៉ោង៨ល្ងាចតទៅផងដែរ។
នៅក្នុងកម្មវិធីនេះ នឹងមានការលក់ដូរភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរស្តោត បាលីប្លេក (Barrely Black) ទឹកក្រូចអាយស៍(IZE )ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) និង ទឹកបរិសុទ្ធកម្ពុជារួមជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗប្រកបដោយអនាម័យពីចុងភៅជំនាញៗផងដែរ។
សូមពិសាដោយការទទួលខុសត្រូវ!