(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ើត (Hertz) ក្នុងតំបន់អាស៉ី បានប្រកាសថាក្រុមហ៊ុន ស៉ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក (Co., Ltd) បស់លោក ឧកញ៉ា លី សុភ័ក្ត គឺជាដៃគូសហការសិទ្ធិអាជីវកម្មដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ស៉ីធី លីង នឹងចាប់ផ្តើមធ្វើប្រតិបត្តិការម៉ាកសញ្ញា Hertz រួមមាន៖ ក្រុមហ៊ុន Dollar, Thrifty និង Firefly នៅរាជធានីភ្នំពេញ ហើយវាក៏ជាលើកដំបូងក្នុងតំបន់អាស៉ីដែលក្រុមហ៊ុន ស៉ីធី លីង ទទួលបានសិទ្ធិអាជីវកម្មទាំងបួននេះ។ លើសពីនេះ ស៉ីធី លីង និងបណ្តាញហ្វ្រេនឆាយរបស់ក្រុមហ៊ុនHertz នឹងផ្តល់ដំណោះស្រាយក្នុងការជួលរថយន្តរយៈពេលខ្លី និងរយៈពេលវែង ដែលអាចបំពេញតាមតម្រូវការ និងថវិការរបស់អតិថិជន ទាំងអ្នកទេសចរ និងអ្នកជំនួញ ទាំងក្នុងស្រុក និងក្រៅសុ្រក។
លោក Eoin Macneill អនុប្រធានប្រចាំនៅអាស៉ីប៉ាស៉ីហ្វិករបស់ក្រុមហ៊ុន Hertz បានថ្លែងថា នេះជាលើកទី១ហើយ ដែល Hertz បានប្រគល់ម៉ាកសញ្ញាទាំង៤ របស់ខ្លួនផ្តាច់មុខតែមួយគត់នៅតំបន់អាស៉ី ហើយជឿជាក់ថាក្រុមហ៊ុន ស៉ីធី លីង មានជំនាញក្នុងការផ្តល់នូវដំណោះស្រាយជាច្រើន ជាមួយសេវាកម្មដ៏អស្ចារ្យ ដែលអតិថិជនបានរំពឹងទុក។ នៅពេលដែលអ្នកទេសចរណ៍ កាន់តែដឹងអំពីប្រទេសកម្ពុជា និងរាល់ឱកាសដែលអាចបើកបរបានដោយខ្លួនឯង ក្រុមហ៊ុន Hertz អាចជួយឲ្យភ្ញៀវទាំងឡាយ បានឃើញភាពស្រស់ស្អាត នៃប្រទេសមួយនេះតាមរយៈការប្រើសេវាកម្មជួលរថយន្ត។
លោកបានបន្តទៀតថា៖ «យើងពិតជាមានសេចក្តីរំភើបរីករាយចំពោះភាពជាដៃគូរ រវាង Hertz និង ស៉ីធី លីង ហើយយើងជឿជាក់ថា ពួកយើងនឹងជាដៃគូរល្អនៅថ្ងៃអនាគត ក្នុងការសហការថ្មីនៅក្នុងប្រទេសកម្ពុជា»។
លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៉ីធី លីង បានថ្លែងថា លោកពិតជាមានសេចក្តីរីករាយ ដែលបានធ្វើជាដៃគូសហការជាមួយ Hertz ដែលជាក្រុមហ៊ុន ជួលរថយន្តឈានមុខគេលើពិភពលោក ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន ដែលធ្វើដំណើរទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូជំរុញឲ្យមានការផ្តល់ជូននូវគុណភាព ដែលនឹងជួយឲ្យការជួលរថយន្ត កាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ដែលនាំឲ្យអតិថិជនបានសាកល្បងនូវតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ដែលមាននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា លើសពីនេះទៅទៀត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលធ្វើដំណើរលក្ខណៈជំនួញ Hertz នឹងផ្តល់ជូនសេវាកម្មដែលអាចជឿទុកចិត្ត និងប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។ ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ រហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល នៅកោះរ៉ុងសន្លឹម ដែលមិនអាចបំភ្លេចបានរបស់កម្ពុជា គឺជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរ មកពីគ្រប់ទីកន្លែង។
លោកឧកញ៉ា លី សុភ័ក្ត បញ្ជាក់ថា៖ «ជាមួយនឹងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ១៥លាននាក់ ដែលយើងរំពឹងថានឹងមកទស្សនានៅប្រទេសកម្ពុជានៅក្នុងឆ្នាំ២០៣០ ខាងមុខ Hertz កំពុងបង្កើនជំហរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការជួលរថយន្ត ដែលកំពុងតែមានការកើនឡើងទាំងពេលបច្ចុប្បន្ន និងនៅពេលអនាគត»។
សូមបញ្ជាក់ថា ស៉ីធី លីង ក៏ផ្តល់ជូននៅសេវាកម្ម Hertz Chauffeur Drive (សេវាកម្មជួលឡាន និងអ្នកបើកបរ) ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរទៅ និងមកព្រលានយន្តហោះ ឬការធ្វើដំណើរលក្ខណៈអាជីវកម្ម។ សេវាកម្មនេះមានជ្រើសរើសរថយន្តសេរីទំនើបសំបូរបែបជូនអតិថិជន ដើម្បីជូនពួកគេទៅដល់គោលដៅទាន់ពេលវេលាប្រកបដោយសុវត្ថិភាព និងផាសុខភាព។
ដើម្បីអបអរសាទរការបើកដំណើរការនៅក្នុងប្រទេសកម្ពុជា អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជួលរថយន្តដែលបើកបរដោយខ្លួនឯង self-drive និងសេវាកម្ម Hertz Chauffeur Drive សម្រាប់ការកក់តាមអនឡាញមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្រាប់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ សម្រាប់ពត៌មានបន្ថែម និងការជួលរថយន្តនៅក្នុងប្រទេសកម្ពុជា អតិថិជនអាចចូលទៅកាន់វេបសាយ www.hertz.com/lauchpromo/kh or email: [email protected] ។
*អំពី ក្រុមហ៊ុន Hertz
Hertz គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Hertz Global Holdings, Inc., ដែលប្រតិបត្តិការម៉ាកសញ្ញារបស់ខ្លួន នៅក្នុងទីតាំងអាជីវកម្ម ប្រមាណជាង ១០,២០០ កន្លែងនៅទូទាំង អាមេរិចខាងជើង អឺរ៉ុប ការ៉ាប៊ីន អាមេរិចឡាទិន អាហ្វ្រិច មជ្ឈឹមបូព៌ា អាស៉ី អូស្ត្រាលី និង ញ៉ូហ្សេឡែន។ សាជីវកម្ម Hertz គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មជួលរថយន្តធំជាងគេទូទាំងពិភពលោក ហើយម៉ាកសញ្ញា Hertz គឺជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់ច្រើនបំផុតនៅទូទាំងពិភពលោក។
គំនិតផ្តួចផ្តើមផលិតផល និងសេវាកម្មដូចជា Hertz Gold Plus Rewards, Ultimate Choice, Carfirmations, Mobile Wi-Fi និងយានយន្តប្លែកៗ ដែលត្រូវបានផ្តល់ជូនតាមរយៈការប្រមូលផ្តុំ Adrenaline, Dream, Green និង Prestige បានកំណត់ Hertz លើសពីការប្រកួតប្រជែញ។ លើសពីនេះសាជីវកម្ម
Hertz គឺជាម្ចាស់នៃការជួល និងដឹកនាំក្នុងការគ្រប់គ្រងដោយ Donlen, ប្រតិបត្តិការអាជីវកម្មជួលរថយន្តនៃម៉ាកសញ្ញា(ប្រេន) Firefly និង Hertz គឺ ២៤ម៉ោង/៧ថ្ងៃ និងអាជីវកម្មចែករំលែករថយន្ត Flexicar ទៅក្នុងទីផ្សារអន្តរជាតិ និងការលក់រថយន្តតាមរយៈ Hertz Car Sales។ សម្រាប់ពត៌មានបន្ថែមអំពីសាជីវកម្ម ហ៊ើត (The Hertz Corporation) សូមចូលទៅកាន់គេហទំព័រ៖ www.hertz.com ។
*អំពី ស៉ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក
ស៉ីធី លីង ត្រេនស្ព័តថេសិន (ខេមបូឌា) ឯ.ក គឺជាកម្មសិទ្ធរបស់លោក ឧកញ៉ា លី សុភ័ក្ត គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ គ្រុប។ ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានបង្កើតឡើងដោយលោក ឧកញ៉ា លី ហួរ និងលោកស្រី ស៊ាង លីម នៅក្នុងឆ្នាំ ១៩៨៦ ជាមួយនិងអាជីវកម្មដំបូងបង្អស់របស់ខ្លួនគឺ ដោះដូររូបិយប័ណ្ណបរទេស (ប្តូរប្រាក់)។ អាជីវកម្មនេះ បានរីកចម្រើន និងពង្រីកទៅជាឧស្សាហកម្មដទៃទៀតដែលមានចំណាប់អារម្មណ៍ទៅលើ ធានារ៉ាប់រង ហិរញ្ញវត្ថុ កសិកម្ម អចលនទ្រព្យ និងយានយន្ត។
ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជា ថាជាក្រុមហ៊ុនមួយដែលមានអាជីវកម្មចម្រុះ និងច្រើនបំផុតជាមួយនឹងកេរ្តិ៍ឈ្មោះល្អ ចំពោះការអនុវត្តអាជីវកម្មដែលគួរឲ្យទុកចិត្ត ជាមួយនឹងការិយាល័យប្រតិបត្តិការកណ្តាលរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្រាប់ពត៌មានបន្ថែមអំពី ក្រុមហ៊ុន លី ហួរ គ្រុប, សូមចូលទៅកាន់៖ lyhourgroup.com ៕