(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត វូ គឹមប៉ោរ អតីតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងត្រូវជាឪពុកក្មេកលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសពសាស្ដ្រាចារ្យវេជ្ជបណ្ឌិត វូ គឹមប៉ោរ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ២៩ ផ្លូវ១៩៦៦ ស្ថិតក្នុងភូមិពោងពាត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំ។ សពនឹងត្រូវដង្ហែរទៅបូជានៅវត្តសំរោងអណ្ដែត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក។
គួរជម្រាបថា លោកសាស្ដ្រាចារ្យ វូ គឹមប៉ោរ បានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសកលវិទ្យាធិការ នៃសកលវិទ្យាល័យសុខាភិបាល ចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ ដល់ខែកក្កដា ឆ្នាំ២០០៦។
ដំណឹងនេះ ចាត់ទុកជាការអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យសពលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត វូ គឹមប៉ោរ ឲ្យបានគ្រប់ៗគ្នា៕