(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ខ្ញុំសូមតំណាងឲ្យក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការបង្កើតតំបន់រដ្ឋបាលពិសេសម៉ាកាវ និងសមិទ្ធផលដ៏អស្ចារ្យដែលទទួលបានកន្លងមក។
ឆ្នាំនេះជាឆ្នាំនៃខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញផងដែរ។ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ម៉ាកាវត្រូវបានប្រគល់មកប្រទេសចិនវិញជាស្ថាពរ ហើយតំបន់រដ្ឋបាលពិសេសម៉ាកាវ ក៏ត្រូវបានបង្កើតឡើងជាស្ថាពរ ក៏បានចាប់ផ្តើមដើរលើវិថីអភិវឌ្ឍន៍ស្វ័យគ្រប់គ្រងកម្រិតខ្ពស់ នៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” និងគោលនយោបាយ «ម៉ាកាវគ្រប់គ្រងដោយចិនម៉ាកាវ»។
ស្ថិតនៅក្រោមការដឹកនាំនៃគោលនយោបាយ បានធ្វើឲ្យវិស័យនានានៃសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងម៉ាកាវទទួលបានការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស ក៏បានក្លាយជារូបរាងដ៏អស្ចារ្យថ្មីមួយ។ GDP សម្រាប់មនុស្សម្នាក់ក្នុងម៉ាកាវបានកើនពី ១៥,០០០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ មក ៨៦,០០០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក។ គោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ក៏ទទួលបានភាពជោគជ័យយ៉ាងច្រើនអនេកក្នុងទឹកដីម៉ាកាវ ។
សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ប្រទេសចិន ច្រើនអនេកគួរឲ្យកត់សម្គាល់។ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានជំនួបជាមួយ លោក Fernando Chui Sai On ប្រមុខដឹកនាំតំបន់រដ្ឋបាលពិសេសម៉ាកាវ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ដើម្បីជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនេះ កាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ សូមថ្លែងអំណេគុណដល់ម៉ាកាវ ដែលតែងចូលរួមលះបង់ដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ សូមជូនពរតំបន់រដ្ឋបាលពិសេសម៉ាកាវ កាន់តែល្អប្រសើរនាថ្ងៃអនាគត! សូមជូនពរមិត្តភាពកម្ពុជា និងចិន ឋិតថេរជាអមតៈ៕