(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ របស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅប្រទេសអេស្ប៉ាញ (ចុចអាន)

២៖ មន្ត្រី៖ រដ្ឋគ្មានយន្តការចេញលុយខាតជំនួសកសិករនោះទេ តែមានយន្តការទម្លាក់ថវិកាឲ្យឯកជនប្រមូលទិញស្រូវពីកសិករ ដើម្បីថែរក្សាតម្លៃ (ចុចអាន)

៣៖ ក្រសួងកសិកម្ម និងស្ថានទូតចិន ប្រកាសពីការអនុញ្ញាតឲ្យរោងម៉ាស៊ីនកិនស្រូវកម្ពុជា១៨បន្ថែមទៀត អាចនាំចេញអង្ករទៅកាន់ប្រទេសចិន (ចុចអាន)

៤៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជំទាស់បំណងរដ្ឋបាលខេត្តបាត់ដំបង ដែលចង់រុះរើស្ពានថ្មសល់ពីសម័យបារាំង (ចុចអាន)

៥៖ ក្រសួងមហាផ្ទៃ ស្នើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ពន្យារពេលការធ្វើសមាជរហូតដល់ដោះស្រាយបញ្ហាផ្ទៃក្នុងចប់សព្វគ្រប់ (ចុចអាន)

៦៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ ជនបរទេសម្នាក់ដែលថតវីដេអូបង្ហោះប៉ះពាល់ដល់ភ្ញៀវទេសចរមកលេងកម្ពុជា ត្រូវបានហាមឃាត់ចូលមកខ្មែរជារៀងរហូត (ចុចអាន)

៧៖ លិខិតមិត្តអ្នកអាន៖ សកម្មភាពមិនមានសង្គតិភាពរបស់អតីតស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត! សភាអាមេរិក «បោះឆ្នោតគាំទ្រការចោទប្រកាន់ជាផ្លូវការ លើលោក ដូណាល់ ត្រាំ» ដែលជាលើកទី៣ក្នុងប្រវត្តិសាស្ត្រអាមេរិក (ចុចអាន)

២៖ លោក ដូណាល់ ត្រាំ៖ «ប្រធានាធិបតីជាតំណែងដ៏ពិសិដ្ឋ, តើសមទេដែលខ្ញុំត្រូវគេចោទប្រកាន់ ដោយគ្រាន់តែរឿងនិយាយទូរស័ព្ទ?» (ចុចអាន)

៣៖ នៅសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចអង្គុយពីលើច្បាប់បានទេ, នេះជាសម្តីលោក ចូ បៃដិន ផ្ញើជូនលោក ដូណាល់ ត្រាំ (ចុចអាន)

៤៖ សេតវិមានរដ្ឋធានីវ៉ាស៊ីនតោន៖ «ព្រឹទ្ធសភាអាមេរិកនឹងអាចលុបលាងឈ្មោះ ហើយផ្តល់ភាពយុត្តិធម៌ជូនលោក ដូណាល់ ត្រាំ» (ចុចអាន)

៥៖ ស្វែងយល់ពីនីតិវិធីដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រឹទ្ធសភាអាមេរិក (ចុចអាន)

៦៖ ឯកអគ្គរដ្ឋទូតចិនឆ្លើយតបចំពោះមន្ត្រីអូស្ត្រាលី ដែលកំពុងរិះគន់ចិនដោយបើកចំហលើឆាកអន្តរជាតិ (ចុចអាន)

៧៖ អតីតប្រធានាធិបតីប៉ាគីស្ថាន Musharraf ចាត់ទុកការកាត់ទោសប្រហារជីវិតលោក «ជាការសងសឹកគំនុំផ្ទាល់ខ្លួន» (ចុចអាន)

៨៖ អាមេរិកប្រើយន្តហោះចម្បាំង ចាប់យករលកសញ្ញានៃប្រព័ន្ធមីស៊ីល S-400 នៅស៊ីរី ខណៈរុស្ស៊ីត្រៀមបំពាក់ S-500 (ចុចអាន)

៩៖ យន្តហោះ Boeing ដឹកមនុស្សជិត២៨០នាក់ ចុះចតជាបន្ទាន់នៅជប៉ុន ក្រោយជួបបញ្ហាម៉ាស៊ីន (ចុចអាន)

១០៖ ចិនរំលឹកអាមេរិកជាថ្មី៖ ចង់ដោះស្រាយជាមួយកូរ៉េខាងជើង គឺត្រូវបន្ធូរបន្ថយទណ្ឌកម្មជាមុន (ចុចអាន)

១១៖ បំផុតកែវយឺតអវកាស ដែលប្រទេសចំនួន១១សហការគ្នាផលិត ហោះឡើងទៅទីអវកាសដោយជោគជ័យ (ចុចអាន)

១២៖ អូស្ត្រាលីប្រកាសអាសន្នលើកទីពីរ ចំពោះមុខភ្លើងឆេះព្រៃដែលគ្មានសញ្ញាធូរស្រាល (ចុចអាន)