Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធីរត់ប្រណាំង Protex Fun Run ផ្លាស់ប្តូរទីតាំងទៅកាន់បរិវេណសួនប្រាជ្ញាបារមី នៅក្បែរសណ្ឋាគារសុខាភ្នំពេញវិញ

19-12-2019 16:49

(ភ្នំពេញ)៖ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក (Protex) បានឱ្យបានដឹងថា កម្មវិធីរត់ប្រណាំង Protex Fun Run ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នឹងត្រូវបានផ្លាស់ប្តូរទីតាំងរត់ប្រណាំង ទៅកាន់បរិវេណសួនប្រាជ្ញាបារមី ដែលមានទីតាំងនៅក្បែរសណ្ឋាគារសុខាភ្នំពេញវិញ ដោយសារមូលហេតុមានកិច្ចប្រជុំបន្ទាន់ របស់ថ្នាក់ដឹកនាំកំពូល ក្នុងទីតាំងចាស់ (កោះពេជ្រ)។

ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក សូមគោរពអញ្ជើញសាធារណជនទាំងអស់ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដោយសេរីជាលក្ខណៈគ្រួសារ និងលក្ខណៈបុគ្គល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ព្រឹកតទៅនៅបរិវេណ សួនប្រាជ្ញាបារមី ដែលមានទីតាំងនៅក្បែរ សណ្ឋាគារសុខាភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតី ដល់សាធារណជនឲ្យផ្សារភ្ជាប់ការហាត់ប្រាណដើម្បីសុខភាព និងការថែរក្សារអនាម័យស្បែក ដើម្បីរក្សាបាននូវរបៀបរស់នៅប្រកបដោយផាសុកភាព និង រីករាយទទួលយកនូវបទពិសោធន៍ថ្មីៗ នៃការកម្សាន្ដសប្បាយផ្សេងៗទៀត ជាមួយមនុស្សជាទីស្រលាញ់របស់អស់លោកអ្នក។

ក្រុមការងារសាប៊ូដុសខ្លួនប្រូថិក សូមស្វាគមន៍ចំពោះវត្តមានរបស់សាធារណជន និងបេក្ខជនទាំងអស់ដោយ ក្តីសោមនស្សរីករាយ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង ០១៧ ៨៩១ ០០០៕