(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ថ្មីជាទៀងទាត់ រវាងភ្នំពេញនិងសិនជិន (កូដ IATA: SZX) ប្រទេសចិននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ និងរវាងភ្នំពេញ និងឆឹងទូ (កូដ IATA: CTU) ប្រទេសចិន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

កាលវិភាគពាក់ព័ន្ធគឺដូចខាងក្រោម៖

ទីក្រុងសិនជិន និងឆឹងទូ គឺជាទីក្រុងរបស់ប្រទេសចិន ដែលក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានបញ្ចូលទៅក្នុងជើងហោះហើររបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីម៉ាកាវ ហ្វូចូវនិងវិនចូវ។ ទីក្រុងទាំងពីរនេះ ជាទីក្រុងភាគកណ្តាល ដែលត្រូវបានគេស្គាល់ថា ជាទីប្រជុំជនដឹកជញ្ជូនអន្តរជាតិដ៏ទូលំទូលាយយ៉ាងសំខាន់ក្នុងប្រទេសចិនផងដែរ។

ជើងហោះហើរថ្មី ដែលនឹងត្រូវចាប់ផ្តើមដោយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ នឹងផ្តល់ភាពងាយស្រួលផ្លូវអាកាសរវាងទីក្រុងទាំង៣ និងផ្តល់ជម្រើសកាន់តែច្រើន សម្រាប់អ្នកដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ប្តេជ្ញាផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរ ប្រកបដោយផាសុកភាពក្នុងពេលតែមួយ។

ក្រុមហ៊ុនទន្ទឹងរង់ចាំជើងហោះហើរថ្មីទាំងពីរនេះជាយូរមកហើយ។ ថ្មីៗនេះកំពុងបើកជើងហោះហើរថ្មី រវាងកម្ពុជា និងចិន យ៉ាងឆាប់រហ័ស ដើម្បីពង្រីកបណ្តាញផ្លូវហោះហើររបស់ខេមបូឌាអ៊ែរវ៉េ និងចូលរួមចំណែកជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

សំបុត្រយន្តហោះសម្រាប់ជើងហោះហើរថ្មីទាំងពីរ ត្រូវបានដាក់លក់ មុនពេលការហោះហើរបើកសម្ពោធ។ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ក៏បានចាប់ផ្តើមផ្តល់ជូននូវតម្លៃពិសេស សម្រាប់សំបុត្រមួយជើង រវាងរាជធានីភ្នំពេញ និងសិនជិនចាប់ផ្តើមពី ០,៩ ដុល្លារ និងសំបុត្រមួយជើងរវាងភ្នំពេញ និងឆឹងទូចាប់ផ្តើមពីត្រឹមតែ ៩,៩ ដុល្លារប៉ុណ្ណោះ (ថ្លៃសំបុត្រមិនរួមបញ្ចូលពន្ធ និងថ្លៃប្រេងឥន្ធនៈទាំងអស់។ តម្លៃសំបុត្រអាចដាក់ឥវ៉ាន់ (២០KG) អ្នកដំណើរអាចចូលមើលគេហទំព័រផ្លូវការ ហ្វេសប៊ុក WeChat និង Weibo របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដើម្បីកក់សំបុត្រ។

ក្រុមហ៊ុន ខេមបូឌាអ៊ែរវ៉េ គឺជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងស្រុកមួយ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ បង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុនបានបើកការហោះហើរជាផ្លូវការរបស់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដោយហោះពីភ្នំពេញទៅសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានយន្តហោះ Airbus A319 និង A320 ដែលបម្រើដល់គោលដៅក្នុង និងក្រៅស្រុកជាច្រើន រួមមានទីក្រុងភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ បាងកក ហ្វូចូវ វិនចូវ។ ល។

ក្នុងនាមជា «ស្លាបរបស់ប្រទេសកម្ពុជា» ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ យកចិត្តទុកដាក់ក្នុងការរៀបចំបណ្តាញជើងហោះហើររវាងរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលកណ្តាលរបស់គេដែលគ្របដណ្តប់ទាំងប្រទេសចិននិងអាស៊ាន និងតភ្ជាប់ភាគខាងជើងអាស៊ីខាងកើត អឺរ៉ុប និងអាមេរិកខាងជើង។ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជនកម្ពុជា និងប្រជាជនមកពីប្រទេសផ្សេងៗ និងកសាងស្ពានរវាងកម្ពុជា និងពិភពលោក៕

 អាស័យដ្ឋាន ការិយាល័យលក់សំបុត្រក្នុងក្រុង៖ ជាន់ទីមួយ អាគា ព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ បញ្ជរលក់សំបុត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ បត់ស្តាំនៅសាលចាកចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទូរសព្ទ័ កម្ពុជា៖ +៨៥៥ ០៩៦ ៨៥២ ៥៥៥៥ / ០៧៦ ៧៥២ ៥៥៥៥/ ០៧៦ ៩៤២ ៥៥៥៥ / ០៩៦ ៧៥២ ៥៥៥៥

ការិយាល័យក្វាងចូវប្រទេសចិន៖ +៨៦ ០២០ ៣១២៣ ៦២៤៦ /០២០ ៨៧៤៨ ៦៥៨៩ ភ្នាក់ងារលក់សំបុត្រ និងភ្នាក់ងារទេសចរណ៍ ក៏អាចរកបាន ដើម្បីកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ

គេហទំព័រ:www.cambodia-airways.com និង Facebook: @CambodiaAirways