(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ូតូកង់បីម៉ាកធីវីអេស (TVS) ប្រគល់រង្វាន់ម៉ូតូកង់បី ២គ្រឿង ទូរស័ព្ទដៃ៣រង្វាន់ និងប្រេងម៉ាស៊ីន Motul ៥រង្វាន់ ដល់អតិថិជនរបស់ខ្លួន ។ ពិធីប្រគល់រង្វាន់នេះ បានបា្ររព្ធធ្វើឡើង នៅហាងលក់ម៉ូតូកង់បី ធីវីអេស សាខាផ្សារហេងលី និងសាខាផ្លូវ៣៧១ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងនោះ អ្នករត់ម៉ូតូកង់បីចំនួនពីររូបនៅភ្នំពេញ បានឈ្នះម៉ូតូកង់បីចំនួន២គ្រឿង និងអតិថិជនដទៃទៀត ឈ្នះរង្វាន់ជាទូរស័ព្ទដៃស្មាតហ្វូនចំនួន៣រង្វាន់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ចំនួន៥រង្វាន់ ពីក្រុមហ៊ុនធីវីអេស ដែលជាក្រុមហ៊ុននាំចេញម៉ូតូកង់បីម៉ាកធីវីអេស(TVS) ធំជាងគេបំផុតរបស់ប្រទេសឥណ្ឌា។
អ្នកដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូកង់បីចំនួនពីរគ្រឿងពីក្រុមហ៊ុនធីវីអេស ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ គឺ លោក ភុល ផាន់ដាណេ រស់នៅខណ្ឌទួលគោគនិង លោក កែប គង់ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រៅពីរង្វាន់ធំ ធីវីអេស ក៏បានប្រគល់រង្វាន់ទូរស័ព្ទដៃស្មាតហ្វូនចំនួន៣រង្វាន់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ចំនួន៥រង្វាន់ ផងដែរដល់អតិថិជន ដែលទូរស័ព្ទដៃចំនួន ៣គ្រឿងបានទៅឈ្មោះ លោកស៊ឺន ស៊ីណាត,លោក ស៊ិត ពិសី និងលោក កែវ ចិន ។
សូមរម្លឹកផងដែលថា កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ ក្រុមហ៊ុនម៉ូតូកង់បី TVS បានចាប់រង្វាន់ជូនអតិថិជនរបស់ខ្លួន ដែលបានទិញនូវម៉ូតូកង់បីម៉ាកធីវីអេស(TVS) ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ប្រចាំខែ រួមមានម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ចំនួន២រង្វាន់ ទូរស័ព្ទដៃស្មាតហ្វូនចំនួន ៣រង្វាន់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ចំនួន៥រង្វាន់។
គួរបញ្ជាក់ដែរថា សម្រាប់ការចាប់រង្វាន់លើកនេះ គឺជាការចាប់រង្វាន់លើកទី៧ ប្រចាំខែវិច្ឆិកាសម្រាប់អតិថិជនដែលបានជាវនូវម៉ូតូ TVS King Deluxe ស៊េរីឆ្នាំ២០១៩ ពីក្រុមហ៊ុនធីវីអេស(TVS) ។ រាល់ការចាប់រង្វាន់សម្រាប់អតិថិជនគឺមានភាពសុក្រឹត និងយុត្តិធម៌ជាទីបំផុត។
ម្យ៉ាងវិញទៀត ចំពោះអតិថិជនដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះសន្លឹកឆ្នោតរបស់អតិថិជនទាំងអស់ ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀត នៅបំណាច់ឆ្នាំដែលមានរង្វាន់ធំជារថយន្តដ៏ទំនើបផងដែរគឺ Toyota Hilux Revo 2019, ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩, ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ដុល្លារ, ទូរសព្ទ័ដៃស្មាតហ្វូន, និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អតិថិជន និងអ្នកដែលមិនមានលទ្ធភាពបង់ប្រាក់ដុល TVS បានសហការជាមួយធនាគារអ៊ីអន (AEON) ដែលជាដៃគូសហការបង់រំលស់ សម្រាប់ការបង់រំលស់ម៉ូតូកង់បីធីវីអេស(TVS)៕