(ភ្នំពេញ)៖ បុរី ប៊ុនលី ចំការដូង ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ១០,០០០ដុលា្លរភ្លាមៗ សម្រាប់ការកក់ផ្ទះអាជីវកម្ម (Shop-House, Town House) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែធ្នូ មិនត្រឹមតែប៉ុណ្ណោះ នៅមានការផ្តល់ រង្វាន់ជាការដូលើកទឹកចិត្តជាច្រើនបន្ថែមទៀត ក្នុងឱកាស នៃការដាក់បង្ហាញស្តង់ ថ្ងៃទី២៥ធ្នូខាងមុខនេះ ដែលជាថ្ងៃបុណ្យ គ្រឹស្គាស្មាសនៅផ្សារធំថ្មីរាជធានីភ្នំពេញ។
ជាមួយនឹងដំណើរការយ៉ាងសកម្ម ទៅលើការសាងសង់ដែលអនុវត្តទៅតាមគម្រោង ពេលនេះ បុរី ប៊ុនលី ដែលជាសំណង់លំនៅឋានបែបទាន់សម័យ និងទំនើប ប្រកបដោយភាពស៊ីវិល័យ បានលក់អស់ប្រមាណជាង៣0%ហើយ ខណៈដែលចំនួនទាំងនេះ បានបង្ហាញពីភាពវិជ្ជមានលើសពីការរំពឹងទុក។
បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅឋានទំនើបមួយ ដែលកំពុងសាងសង់នៅលើផ្ទៃដី ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ នឹងជាតំបន់ដែរប្រមូលផ្តុំដោយ អាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅឋាន នឹងសំណង់ បុរី ធំៗជាច្រើន ដូចជា បុរី ប៉េង ហួត បុរី ជីព ម៉ុង ជាដើម មិនត្រឹមតែប៉ុណ្ណោះ វាជាតំបន់ដែរមានសរសៃឈាមសេដ្ឋកិច្ច កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែតត្រ) ដែរជាផ្លូវតភ្ជាប់ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចនៃខេត្តកំពត។ គម្រោងនេះ បានផ្ដល់ជូនលោកអ្នកនូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួលប្រកបអាជីវកម្ម និងរស់នៅ។
គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ នៅកម្ពុជារួមជាមួយនឹងការសាងសង់អគារលំនៅឋានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅឋានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការប្រកបអាជីវកម្ម៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89, ហ្វេសប៊ុក: facebook.com/boreybunly. អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ!