(ភ្នំពេញ)៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើកដំណើរការហើយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលមានទីតាំងដំបូងបំផុតនៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី។
% Arabica ជាហាងកាហ្វេលំដាប់ពិភពលោក ដែលបានបើកហាងដំបូងបង្អស់របស់ខ្លួននៅទីក្រុងក្យូតូ នៃប្រទេសជប៉ុន ក្នុងឆ្នាំ២០១៤។ ចក្ខុវិស័យរបស់លោក Kenneth Shoji ដែលជាស្ថាបនិករបស់ % Arabica គឺចង់បង្កើតកាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុត ដូច្នេះលោកក៏បានវិនិយោគទៅលើកសិដ្ឋានកាហ្វេផ្ទាល់ខ្លួននៅរដ្ឋហាវ៉ៃ។
គុណភាពគ្រាប់កាហ្វេ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេនេះបានល្បីល្បាញ និងរីកសុះសាយរហូតដល់បច្ចុប្បន្ន ។សព្វថ្ងៃនេះ % Arabica មានហាងកាហ្វេរបស់ខ្លួនចំនួន ៤៦ នៅទូទាំងពិភពលោក។
បេសកកម្មរបស់លោក គឺអភិវឌ្ឍន៍ % Arabica ដើម្បីឆ្លងកាត់ដែនដី និងវប្បធម៌ចម្រុះរបស់ពិភពលោក ដូចនេះអ្នកឆុងកាហ្វេវ័យក្មេងអាចមើលឃើញពិភពលោកតាមរយៈកាហ្វេ។
រសជាតិដែលពេញនិយមបំផុតប្រចាំហាងមានដូចជា៖ Cafe Latte និង Matcha Latte មានទាំងក្តៅ និងត្រជាក់ ទៅតាមជម្រើសរបស់អតិថិជន ។លោកអ្នកអាចជ្រើសរើសយកការលាយគ្រាប់កាហ្វេ ឬគ្រាប់កាហ្វេដើមរបស់ % Arabica ក៏បានសម្រាប់កំណត់រសជាតិកាហ្វេរបស់លោកអ្នក។
សម្រាប់អតិថិជន ដែលមិនចូលចិត្តទទួលទានរសជាតិកាហ្វេ គឺហាង % Arabica ក៏មានលក់ទឹកក្រូចឆ្មារដែលឆុងដោយប្រើទឹកធម្មតា ឬទឹកកាបូណាតទៅតាមចំណូលចិត្តរបស់អតិថិជន។
អតិថិជនរបស់កាហ្វេ % Arabica អាចជាវគ្រាប់កាហ្វេលីងថ្មីៗដែលលីងដោយម៉ាស៊ីនផ្ទាល់របស់ហាង មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចជាវនូវផលិតផលមានម៉ាកសញ្ញាប្រចាំហាងផ្សេងៗទៀត ជាច្រើនដូចជា កែវ ស្បែកជើង កាបូប និងឆ័ត្រផងដែរ។
សូមស្វែងយល់ពីពិភពលោកដែលយើងកំពុងរស់នៅ កំណត់គោលដៅក្នុងជីវិត ហើយរីករាយនឹងពេលវេលាល្អៗ ជាមួយកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវ !!!