(កំពង់ឆ្នាំង)៖ លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (សអក) កំពង់ឆ្នាំង រួមជាមួយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ ខេត្ត លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគរបាលខេត្ត និងក្រុមការងារ សអក ថ្នាក់ ឃុំ ស្រុក នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានចូលរួមគោរពវិញាណក្ខ័ន្ធ និងនាំយកថវិកា៨លានរៀលជូន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន២គ្រួសារ នៅស្រុកទឹកផុស។

គ្រួសារទាំង២នោះ រួមមាន ១៖ លោកស្រី យ៉ន សារ៉ាត់ ត្រូវជាកូនរបស់សព សមាជិក សអក ឈ្មោះ កេត លី ប្រភេទគ្រួសារពលី ID (SC89000165) ទទួលមរណភាពនៅភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង២៖ លោក រដ្ឋ សេងឡុង ត្រូវជាកូនរបស់សព សមាជិក សអក ឈ្មោះ រ័ត្ន សាអឿន ប្រភេទនិវត្តជន ID (RA10001128) នៅភូមិស្រែតាជ្រៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

នៅក្នុងឱកាសនោះដែរ គ្រួសារនៃសព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ដែលសម្តេចតែងតែយកចិត្ត ទុកដាក់ដល់បងប្អូនអតីត យុទ្ធជនកម្ពុជាទូទាំងប្រទេស សូមឲ្យសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់លោក គន់ គីម ទេសរដ្ឋមន្ត្រី, លោកអភិបាលខេត្ត, លោក ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕